ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដីបញ្ជាឱ្យពង្រឹងគុណភាពសិស្សសុខាភិបាលឱ្យតឹងរឹង
ថ្ងៃទី ៖ 16-09-2024, ដោយ​​ Dara007 , 45 Views
                     
ភ្នំពេញៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យពង្រឹងគុណភាពសិស្សសុខាភិបាលឱ្យតឹងរឹង ដើម្បីធានាសុវត្ថិភាព និងការពារអាយុជីវិតរបស់អ្នកជំងឺទាំងអស់ ។ពិសេស គុណភាព មិនត្រឹមតែការពារអាយុជីវិតតែប៉ុណ្ណោះនោះទេ គឺរួមទាំងការពារកិតិ្ដយសពេទ្យទាំងអស់ផងដែរ។

ថ្លែងក្នុងឱកាសអញ្ចើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌលកណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង»នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យបង្កើនគុណភាពការបណ្ដុះបណ្ដាលសិស្សពេទ្យឱ្យមានគុណភាព និងស្ដង់ដារខ្ពស់ទាំងជំនាញរឹង និងជំនាញទន់ បន្ទាប់ពីគុណភាពលើវិស័យសុខាភិបាលនេះ មិនត្រឹមតែអាចជួយសង្គ្រោះព្យាបាលប្រជាពលរដ្ឋបានល្អប៉ុណ្ណោះទេ ប៉ុន្ដែក៏បានចូលរួមលើកកម្ពស់មុខមាត់វិស័យសុខាភិបាលកម្ពុជាផងដែរ។

សម្ដេចធិបតីបានបញ្ជាក់ថា វិស័យសុខាភិបាលមានភាពរីកចំរើន គឺត្រូវធ្វើឱ្យប្រជាពលរដ្ឋមានភាពជឿជាក់ក្នុងការព្យាបាលជំងឺទាំងរដ្ឋ និងឯកជននៅក្នុងប្រទេស ដោយមានទំនុកទុកចិត្ដ និងព្យាបាលទុកចិត្ដបាន។

សម្ដេចធិបតីបន្ថែមថា ការពង្រឹងគុណភាព និងបណ្ដុះបណ្ដាលលើវិស័យសុខាភិបាលត្រូវធ្វើឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការជឿទុកចិត្ដ និងសំខាន់បំផុតជីវិតរស់នៅរបស់ប្រជាពលរដ្ឋ សុខភាពពលរដ្ឋ ដែលជាកក្ដាសំខាន់សម្រាប់ទ្រទ្រង់គ្រប់វិស័យទាំងអស់នៃសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ សម្ដេចធិបតី បានអំពាវនាវឱ្យសាកលវិទ្យាល័យទាំងរដ្ឋ និងឯកជនយកចិត្ដទុកដាក់លើគុណភាពសិស្ស ដោយមានការចូលរួមវាយតម្លៃ ពីក្រសួងសុខាភិបាល ជាពិសេសលើការបណ្ដុះបណ្ដាលលើការផ្ដល់សេវាសុខាភិបាល ដើម្បីជៀសវៀងកុំយកបរិមាណ តែត្រូវធានាគុណភាពជាធំ ខណៈគ្រូពេទ្យធ្វើការងាររបស់ទេវតាចូលរួមដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ ។

ទន្ទឹមនឹងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជំហានទី១ ដែលរាជរដ្ឋាភិបាលកំពុងអនុវត្តការផ្ដល់សេវាសុខាភិបាលល្អទៅថ្នាក់ក្រោមជាតិ គឺតាមរយៈការពង្រាយមន្រ្ដី ដើម្បីធ្វើយ៉ាងណាផ្ដល់សេវាសុខាភិបាលឱ្យដល់ប្រជាពលរដ្ឋឱ្យបាន២៤ម៉ោងលើ២៤ម៉ោង ជាពិសេសចំពោះការផ្ដល់សេវាសង្គ្រោះបឋមណាមួយដែលកើតមានឡើងនៅមូលដ្ឋាន ដើម្បីធានាការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា ស្នើឱ្យនូវែលសេឡង់ធ្វើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ការកែច្នៃកសិផល និងអភិវឌ្ឍន៍ធនធានមនុស្ស និងបង្ហាញអំពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com