ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រត់ចប់ ប្រមូលបានថវិកា ១១ម៉ឺនដុល្លារ បរិច្ចាគទៅពេទ្យកុមារអង្គរ
ថ្ងៃទី ៖ 11-12-2024, ដោយ​​ admin , 64 Views
                     
ភ្នំពេញ : គិតត្រឹមថ្ងៃទី១១ ខែធ្នូនេះ មានរយៈពេល១១ថ្ងៃហើយ ដែលព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី២៩ នៅខេត្តសៀមរាប បញ្ចប់ទៅដោយរលូននិងជោគជ័យ បន្ទាប់ពីមានអ្នកចូលរួមរត់រាប់ម៉ឺននាក់ ក្នុងនោះមានទាំងវត្តមានបរទេស ហើយនិងនាយករដ្ឋមន្រ្តីកម្ពុជាផងដែរ ។

យោងតាមផេកផ្លូវការក្រុមហ៊ុន មេនូឡាយហ្វ៍ បានបញ្ជាក់ថា នេះជាឆ្នាំថ្មី កំណត់ត្រាថ្មី! ជាមោទកភាពណាស់ ក្រៅពីជា ម្ចាស់ឧបត្ថម្ភគាំទ្រផ្តាច់មុខ និងដៃគូសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី29 ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ បានរៃអង្គាសថវិកាសរុបចំនួន 110,000 ដុល្លារអាមេរិកដើម្បីបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ។ ថវិកានេះនឹងប្រើប្រាស់សម្រាប់ទ្រទ្រង់ មជ្ឈមណ្ឌលជំងឺធ្ងន់ធ្ងរ របស់មន្ទីរពេទ្យ ហើយធានាថាកុមារប្រមាណ 1,800 នាក់ នឹងត្រូវបានសង្គ្រោះអាយុជីវិតពីជំងឺធ្ងន់ធ្ងរ និងរបួសប៉ះទង្គិចនានា។

គួរបញ្ជាក់ផងដែរថា ថវិកាសរុបប្រមាណ 760,000 ដុល្លារអាមេរិកត្រូវបានបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរតាមរយៈយុទ្ធនាការរៃអង្គាសថវិកាពីបុគ្គលិករបស់ក្រុមហ៊ុននៅទូទាំងពិភពលោកចាប់តាំងពី ឆ្នាំ 2015 មក ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ហុងកុងៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Tourism Group Corporation Limited (CTG) រៀបចំជំនួបផ្គូរផ្គង និង FAMTrip ការនាំភ្ញៀវមកតាម Charter Flight នាឆ្នាំថ្មី២០២៥ ការបង្កើតពាក្យស្ល ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com