ថ្លែងបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅវិទ្យាល័យសម្តេចឪ ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងជាប្រធានគណ:កម្មការគ្រប់គ្រងសាលារៀនវិទ្យាល័យសម្តេចឪ បានអាននូវសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧។
ជាមួយគ្នានោះលោកឧត្តមសេនីយ៍ត្រី ក៏បានធ្វើការណែនាំក្មួយៗសិស្សានុសិស្ស យុវជន និងយុវនារីទាំងអស់ បន្តខិតខំរៀនសូត្រ ស្រាវជ្រាវ និង អភិវឌ្ឍខ្លួនជាប្រចាំ។ លោកឧត្ដមសេនីយ៍បន្តទៀតថា ក្មួយៗត្រូវចេះស្រឡាញ់ខ្លួន និងថែរក្សាខ្លួន ស្រឡាញ់គ្រួសារ មានវិន័យ និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន អំពើអបាយមុខ និងអំពើអវិជ្ជមានគ្រប់រូបភាព ដើម្បីកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯង គ្រួសារ និងប្រទេសជាតិ។
ដើម្បីចូលរួមចំណែកនុងលើកកម្ពស់វិស័យអប់រំ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បាន ឧបត្ថម្ភ កំព្យួរទ័រ (All in one) ចំនួន១០គ្រឿង, ខោអាវកីឡា ចំនួន៨០០ឈុត, បាល់ទាត់ ចំនួន១០គ្រាប់, បាល់ទះ ចំនួន ១០គ្រាប់ ស្រោមដៃអ្នកចាំទី ចំនួន០៦គូរ, សំណាញ់បាល់ទះ ចំនួន០៣ ជូនដល់វិទ្យាល័យសម្រាប់ចាត់ចែងតាមតម្រូវការផងដែរ៕