|
សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមមេខ្យល់ទៅកាប់ស្កាព្រៃយកដីរដ្ឋដោយខុសច្បាប់
ថ្ងៃទី ៖ 30-10-2026, ដោយ Dara007 , 41 Views
បាត់ដំបងៈ សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមមេខ្យល់ទៅកាប់ស្កាព្រៃយកដីរដ្ឋដោយខុសច្បាប់ ហើយរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាលរដ្ឋណាដែលអត់ដីពិតប្រាកដ ។ការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកពូជស្រូវ និងកញ្ចប់ស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបង ចំនួន ១៥.១៥៥គ្រួសារ ដើម្បីជួយសម្រួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងការផ្តល់ពូជស្រូវជូនប្រជាពលរដ្ឋយកទៅបង្ករបង្កើនផលឡើងវិញបន្ទាប់ពីជួបបញ្ហាគ្រោះមហន្តរាយដោយទឹកជំនន់នាពេលថ្មីៗនេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ ។
សម្ដេចធិបតី មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដអាចដាក់ពាក្យស្នើដីពីរដ្ឋ ដែលមានគម្រោងផ្ដល់ដីការពារព្រៃ និងគម្រោង LASED ដែលនឹងកំពុងអនុវត្ត។
ជាមួយគ្នានេះ សម្ដេចធិបតី បានស្នើឱ្យប្រជាពលរដ្ឋកុំជឿតាមមេខ្យល់ទៅបំផុសឱ្យទៅកាប់ស្ការព្រៃយកដីរដ្ឋដោយខុសច្បាប់ ដោយបង់លុយតាមកម្មវិធីរដ្ឋ គ្មាននោះទេ ដែលប្រមុខនឹងផ្លូវច្បាប់ផងដែរ។
សម្ដេចធិបតី គូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងមិនព្រងើយកន្តើយចំពោះប្រជាពលរដ្ឋ មិនឱ្យប្រជាពលរដ្ឋស្លាប់ដោយសារការអត់ដី អត់ផ្ទះនោះឡើយ៕
|