ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
ACU បញ្ជូនបុគ្គល ហ៊ុន លីស្រៀងទៅតុលាការ ពីបទសមគំនិត Online Scams និងសម្អាតប្រាក់
ថ្ងៃទី ៖ 29-10-2026, ដោយ​​ Dara007 , 51 Views
                     
ភ្នំពេញៈ ជនត្រូវចោទឈ្មោះ ហ៊ុន លីស្រៀង ហៅ Mr Xing ហៅ XinXin ហៅពូទី២ ហៅ Ly Sreing មុខរបរជាអ្នកបកប្រែភាសាចិន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) កសាងសំណុំរឿងបញ្ជូនទៅតុលាការ និងត្រូវបានអយ្យការ និងចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទសមគំនិតក្នុងអំពើស៊ីសំណូក អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងករណីសម្អាតប្រាក់។ សំណុំរឿងព្រហ្មទណ្ឌនេះមានលេខ ០២១/២៦ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦។

យោងតាមរបាយការណ៍របស់លោក​ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធាន អ.ប.ព. បានគូសបញ្ជាក់ថា ធាតុពិត ករណីអ្នកបកប្រែភាសាចិន ឈ្មោះ ហ៊ុន លីស្រៀង ហៅ Mr. Xing គឺជាភាគទី៥ (ភាគបញ្ចប់) នៃករណីអនឡាញស្គេមឃុំព្រែកខ្សាច់ លើដី ៥ហិកតា របស់មេឃុំ រៀម រុំ។

​លោកបានបន្ថែមថា លើសពីអ្នកបកប្រែ ហ៊ុន លីស្រៀង ប្រើឈ្មោះសរុប១១ ឈ្មោះ ត្រូវបាន អ.ប.ព. កសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយត្រូវបានអយ្យការ និងចៅក្រមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទសមគំនិតស៊ីសំណូក, ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជាអ្នករៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (អនឡាញស្គេម) និងសម្អាតប្រាក់។

លោក បានគូសបញ្ជាក់ថា បុគ្គល ហ៊ុន លីស្រៀង ធ្វើការបកប្រែឱ្យមេៗអនឡាញស្គេមជនជាតិចិន ដែលមានបងធំ លោកបងទី២ លោកបងទី៣ បងហាវ កឺ បង ឈាំង កឺ និង ចាង ចៀនឈាំង មេអនឡាញស្គេម ដែលធ្វើផ្ទាល់ជាមួយមេឃុំព្រែកខ្សាច់ រៀម រុំ។

ហ៊ុន លីស្រៀង តាំងខ្លួនជាពូទី២ ដើម្បីនាំសារ នាំបញ្ជាពីមេអនឡាញស្គេមទៅទិសដៅផ្សេងៗ ហើយជាអ្នកទទួលបញ្ជាពីលោកបងទី២ (អឺ កឺ) ទាក់ទងមកមេឃុំ រៀម រុំ ដើម្បីរៀបកន្លែងអនឡាញស្គេមឱ្យ ចាង ចៀនឈាំង ហៅ តៃ យ៉ូវយៀន ហើយចាត់ចែង តាំងពីឱ្យក្រុមឆបោក ៤២នាក់ បើកតាមតង់ រហូតរៀបចាក់សាប ធ្វើរោងប្រក់ដំបូល ហើយដាក់ទូរកុងទឺនឺរឱ្យអ្នកទាំង ៤២នាក់។ ក្រៅពីស្ថិតក្នុងក្រុមការងារទឹក (ដោះស្រាយទឹក) ជាមួយមេអនឡាញស្គេម ៥-៦នាក់ និង រៀម រុំ និងក្រុមរបស់ រៀម រុំ (ជា សុទ្ធ ហៅ ម៉េង, ជា វាសនា ...) ហ៊ុន លីស្រៀង ក៏ស្ថិតនៅក្នុងក្រុម ១ ទៀត ជាមួយមេៗអនឡាញស្គេមជនជាតិចិន ៥-៦នាក់ ហើយក្រុមនោះត្រូវបានដាក់ឈ្មោះថា ក្រុមរកលុយដោយរលូន។

សម្រាប់ខែតុលា ឆ្នាំ២០២៦នេះ ACU បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងចំនួន ៤០ ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿង ១ ករណីទៅសាលាដំបូងរាជធានីភ្នំពេញ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ថ្លែងថា ជប៉ុន កម្ពុជា គប្បីត្រូវធ្វើបន្ថែមគឺទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ខណៈដែលប្រទេសទាំងពីរ គឺមិនអាចខ្វះបានឡើយ នៃទំនាក់ទំនងលើវិស ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com