|
លោក ហ៊ុន ម៉ានី ចុះពិនិត្យ និងសម្រេចជ្រើសរើសប្រធានវិញ្ញាសាដោយផ្ទាល់ សម្រាប់ប្រឡងប្រជែងគ្រូបង្រៀនកម្រិតបឋមសិក្សា
ថ្ងៃទី ៖ 28-10-2026, ដោយ Dara007 , 15 Views
ភ្នំពេញៈ នៅក្នុងដំណើរការបន្តបន្ទាប់នៃការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅកម្រិតបឋមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ គណៈកម្មការបានឈានដល់ការសម្រេចជ្រើសរើសវិញ្ញាសា។
ខណៈនេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញវត្តមានផ្ទាល់នៅសាលាភូមិន្ទរដ្ឋបាល (ERA) ដើម្បីត្រួតពិនិត្យដំណើរការការងារ និងសម្រេចជ្រើសរើសប្រធានវិញ្ញាសា សម្រាប់ដំណើរការប្រឡងប្រជែងនារសៀលថ្ងៃនេះ៕
|