ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្នុងអំពើកាប់ប្ល.ន់ យកម៉ូតូ០៣គ្រឿងនៅខេត្តស្វាយរៀងបានហើយ
ថ្ងៃទី ៖ 27-10-2026, ដោយ​​ Dara007 , 41 Views
                     
ភ្នំពេញៈ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែន សុខ បង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ក្នុងអំពើកាប់ប្ល.ន់ យកម៉ូតូ០៣គ្រឿងនៅខេត្តស្វាយរៀង។

កាលពីថ្ងៃទី​ ២៦​ខែ​តុលា​ ឆ្នាំ២០២៦​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ​ បានទទួលព័ត៌មាននិងមានការសហការពីជំនាញអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ បានស្រាវវជ្រាវការងារតាមជំនាញ ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមទាំងម៉ូតូ៣គ្រឿង ម៉ាកសេ125 ហុងដាឌ្រីម ២គ្រឿងគ្មានស្លាកលេខនិង១គ្រឿងទៀតមានស្លាកលេខ ពោធិ៍សាត់ 1N 1914 មកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ។

ជនសង្ស័យទាំង០៣ បានឆ្លើយសារភាពថា​ ម៉ូតូទាំង០៣គ្រឿង​ខ្លួននឹងបក្ខពួកមានគ្នាច្រើននាក់ធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូនៅស្រុកស្វាយទាប​ កាលពីថ្ងៃទី​ ២៤​ និង២៥​ ខែតុលា​ ឆ្នាំ២០២៦ និង ០១គ្រឿងទៀតជាមធ្យោបាយធ្វើសកម្មភាពកា.ប់ប្លន់ហើយម៉ូតូ០១គ្រឿងនេះដែលជិះធ្វើសកម្មភាព ក៏ត្រូវបានជនសង្ស័យកាប់ប្លន់ពីជនរងគ្រោះផងដែរ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើកសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌសែនសុខនិងប្រគល់ជូនសមត្ថកិច្ចខេត្តស្វសយរៀងដើម្បីបន្តនិតិវិធី៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កំពង់ចាមៈ ក្នុងឱកាសប្រារព្ធពិធីបុណ្យចេញព្រះវស្សា​ រយៈពេល​ ៥ថ្ងៃ​ ខេត្តកំពង់ចាម​ ទទួលបានភ្ញៀវទេសចរចំនួន ៦៧៦.៦៣៦ នាក់​ មកកម្សាន្តសប្បាយ​ ក្នុងពិធីប្រណាំងទូក បណ្ដែតប្រទីប បាញ់កាំជ្រួច​ និងតាំងពិព័រណ៌សមិទ្ធផលនានា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com