ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
លោក ហ៊ុន ម៉ានី សម្រេចឱ្យក្រុមការងារសាងសង់ស្ពានអង្គដូនទេព ឃុំព្រៃវិហារ និងមរតកកូនខ្ញុំ នៅឃុំស្នំក្រពើ នៃប្រឡាយមេរលាំងជ្រៃខាងត្បូង-ស្លាគូនៅខេត្ដកំពង់ស្ពឺ
ថ្ងៃទី ៖ 27-10-2026, ដោយ​​ Dara007 , 30 Views
                     
ភ្នំពេញៈ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ បានសម្រេចឱ្យក្រុមការងារសាងសង់ស្ពានអង្គដូនទេព ឃុំព្រៃវិហារ និងមរតកកូនខ្ញុំ នៅឃុំស្នំក្រពើ នៃប្រឡាយមេរលាំងជ្រៃខាងត្បូង-ស្លាគូនៅខេត្ដកំពង់ស្ពឺ ខណៈដែលទឹកជំនន់បានបង្កឱ្យដាច់ស្ពានបណ្ដោះអាស័ន្នមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា ខេត្តកំពង់ស្ពឺ ក្រោយពីបានស្ថាបនាប្រឡាយមេរលាំងជ្រៃខាងត្បូង-ស្លាគូ ដែលបានជួយដោះស្រាយបញ្ហាលិចទឹកកន្លងមកនៅតាមផ្លូវជាតិលេខ៣ គួបផ្សំទៅនឹងភ្លៀងខ្លាំងដែលនាំឱ្យចរន្តទឹក បានបំបែកបាក់ស្ពានមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងនោះការធ្វើដំណើររបស់មន្ត្រីរាជការ បងប្អូនកម្មករ កម្មការិនី និងក្មួយៗសិស្សសាលារៀនផងដែរ។ ព្រឹកនេះថ្ងៃច័ន្ទទី២៦តុលា លោកបានចុះមកជួបជាមួយលោកអភិបាលស្រុក មេឃុំ ដោយមានការចូលរួមពី អភិបាលរងខេត្ត ប្រធានមន្ទីរធនធានទឹកនិងជំនាញ ដើម្បីពិនិត្យនិងកំណត់ទីតាំង ដើម្បីកសាងស្ពានដើម្បីដោះស្រាយបញ្ហា និងសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានពាក់ព័ន្ធ។

ក្រោយពីបានជួបជុំគ្នារួចមក និង ដោយផ្អែកលើភាពចាំបាច់ខ្លាំង (ចំនួនប្រជាពលរដ្ឋ ចរន្តចរាចរណ៍ តម្រូវការនិងភាពប្រទាក់ក្រឡាជាប្រព័ន្ធតភ្ជាប់ពីឃុំនិងស្រុកមួយទៅឃុំនិងស្រុកមួយទៀត) លោកបានសម្រេចកសាងស្ពានចំនួនពីរ៖ ទី១ ស្ពានអង្គដូនទេព ស្ថិតនៅភូមិកាភោគ ឃុំព្រៃវិហារ ទី២ ស្ពានមរតកកូនខ្ញុំ ស្ថិតនៅភូមិព្រៃតាមួច ឃុំស្នំក្រពើ សម្រាប់ឃុំទាំងពីរនេះ ពិធីក្រុងពាលីនឹងរៀបចំដំណើរការបុកគ្រឹះគឺពេលដែលស្ថានភាពទឹកថមថយ ដែលនឹងអនុញ្ញាតដំណើរការនៃការសាងសង់។

លោកបានដឹងច្បាស់ថាតម្រូវការហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទគឺមានលើសពីនេះ ប៉ុន្តែសម្រាប់ចំពោះមុខគឺនឹងដោះស្រាយមួយជំហានសិន។ មួយរយៈចុងក្រោយនេះ បានតាមដាន និងឃើញព័ត៌មានពាក់ព័ន្ធទៅនឹងស្ថានភាពទឹកជំនន់ដែលបានកើតឡើងនៅបណ្តាប្រទេសនៅពិភពលោកតំបន់ និងព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោកគូសបញ្ជាក់ថា សម្រាប់កម្ពុជាក៏បានរងគ្រោះដោយទឹកជំនន់ផងដែរ ក្នុងនោះខេត្តចំនួន៩គឺ ខេត្តប៉ៃលិន ខេត្តក្រចេះ ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និង បណ្តាខេត្តមួយចំនួនទៀត ទោះកម្រិតនៃភាពធ្ងន់ធ្ងរមិនដូចគ្នាក្តី។

ក្នុងនេះ លោកសូមកោតសរសើរចំពោះការយកចិត្តទុកដាក់ និងរាល់វិធានការរបស់សម្តេចធិបតីការអនុវត្តដោយទទួលខុសត្រូវរបស់អាជ្ញាធរ អង្គភាពពាក់ព័ន្ធក៏ដូចជាកងកម្លាំងប្រដាប់អាវុធដែលបានខំប្រឹងប្រែងធានាអាយុជីវិតនិងជួយដោះស្រាយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នាពេលកន្លងនេះផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កំពង់ចាមៈ ក្នុងឱកាសប្រារព្ធពិធីបុណ្យចេញព្រះវស្សា​ រយៈពេល​ ៥ថ្ងៃ​ ខេត្តកំពង់ចាម​ ទទួលបានភ្ញៀវទេសចរចំនួន ៦៧៦.៦៣៦ នាក់​ មកកម្សាន្តសប្បាយ​ ក្នុងពិធីប្រណាំងទូក បណ្ដែតប្រទីប បាញ់កាំជ្រួច​ និងតាំងពិព័រណ៌សមិទ្ធផលនានា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com