ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកពូជស្រូវ និងកញ្ចប់ស្បៀងជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបង ចំនួន ១៥.១៥៥គ្រួសារ ដើម្បីជួយសម្រួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងការផ្តល់ពូជស្រូវជូនប្រជាពលរដ្ឋយកទៅបង្ករបង្កើនផលឡើងវិញបន្ទាប់ពីជួបបញ្ហាគ្រោះមហន្តរាយដោយទឹកជំនន់នាពេលថ្មីៗនេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ ។
សម្ដេចធិបតី មានប្រសាសន៍ថា រាល់ប្រជាពលរដ្ឋជួបការលំបាក គឺគ្មានបាត់មុខរាជរដ្ឋាភិបាលឡើយ គឺមន្ត្រីគ្រប់ជាន់ថ្នាក់បានចុះជួយជាប់ជាប្រចាំ ហើយក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ គឺរាជរដ្ឋាភិបាលមិនទុកប្រជាពលរដ្ឋចោល និងនៅជាមួយប្រជាពលរដ្ឋជានិច្ច។
សម្តេចធិបតី គូសបញ្ជាក់ថា គោលដៅទី១ គឺរក្សាស្ថេរភាព សន្ដិភាព និងដោះស្រាយដោយសន្ដិវិធីក្នុងពេលជួបសង្គ្រាម និងទី២ ស្ថាឡើងវិញនៃគ្រោះទឹកជំនន់ ។
ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏ណែនាំឱ្យក្រសួងកសិកម្ម និងក្រសួងធនធានទឹក ត្រូវផ្ដល់គ្រាប់ពូជជូនប្រជាពលរដ្ឋដែលរងគ្រោះ និងស្ថាឡើងវិញនៃការខូចខាតដោយទឹកជំនន់ផងដែរ ។
សម្ដេចធិបតី ថ្លែងអំណរគុណដល់ក្រសួងស្ថាប័ន អាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធបានចូលរួមជួយប្រជាពលរដ្ឋក្នុងគ្រាលំបាកយ៉ាងសកម្ម និងទាន់ពេលវេលា ៕