ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
របរធ្វើអំបោសរបស់អ្នកអង្គរ ក្នុងភូមិសំរោង
ថ្ងៃទី ៖ 02-11-2026, ដោយ​​ Dara007 , 47 Views
                     
សៀមរាបៈ អំបោសជាសម្ភារប្រើប្រាស់ប្រចាំមួយដ៏ចាំបាច់សម្រាប់ជីវភាពរស់នៅ ប្រើសម្រាប់បោសសម្អាតផ្ទះ ទីធ្លា និងតាមដងផ្លូវជាដើម។ អំបោសដែលធ្វើពីដើមរុក្ខជាតិមានច្រើនប្រភេទ ប៉ុន្តែអ្នកភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ច្រើនធ្វើវាពីដើមពួច និងដើមម្រេចទន្សាយ។

លោក រឿម សារ៉ូ គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារផ្សេងទៀតដែលប្រកបរបរធ្វើអំបោសលក់។ លោកត្រូវចេញទៅរកដើមរុក្ខជាតិនៅតាមព្រៃនានាដើម្បីមកផលិតអំបោសលក់ ដែលសព្វថ្ងៃចេញទៅរកនៅស្រុកស្ទោង ខេត្តកំពង់ធំ ខណៈដែលព្រៃក្នុងភូមិកាន់តែខ្សត់។ បុរសរូបនេះប្រាប់ថា ក្នុងមួយជើងលោកត្រូវចំណាយពេលយ៉ាងតិចជិត១០ថ្ងៃ ដើម្បីអាចរក និងកាប់ដើមពួច និងម្រេចទន្សាយពេញគោយន្ត ដែលពេលវេលានេះ តម្រូវឱ្យលោក រួមនិងអ្នកភូមិឯទៀតត្រូវបោះតង់គេងនៅក្នុងព្រៃ។

ចំណែកអ្នកស្រី រឹម ហាវ ត្រូវជាភរិយាប្រាប់ថា ក្នុងមួយជើងៗ អាចកាត់រុក្ខជាតិសម្រាប់ធ្វើអំបោសបានចាប់ពី ៥០០ ទៅ ៦០០ ដុំ ឬពេលខ្លះអាចដល់ ១ពាន់ដុំក៏មានដែរ ប្រសិនបើរកបានច្រើន។

ក្នុងអំបោស១ ដុំ ឈ្មួញកណ្តាលប្រមូលទិញក្នុងតម្លៃ ៥០០ ទៅ ៦០០ រៀល។

ទោះបីតម្លៃមិនសូវបានខ្ពស់ ប៉ុន្តែអ្នកភូមិសំរោងរូបនេះបានបញ្ជាក់ថា ការងារនេះបានជួយសម្រួលបន្ទុកគ្រួសារបានមួយផ្នែកធំ ក្រៅពីធ្វើស្រែ និងស៊ីឈ្នួលគេផ្សេងៗទៀត។

ជាងនេះទៅទៀត របរធ្វើអំបោសនេះជារបរតជំនាន់។

អ្នកស្រី រឹម ហាវ បញ្ជាក់ថា អ្នកស្រីចេះធ្វើអំបោសនេះលក់តាំងពីអ្នកស្រីអាយុ ២០ ឆ្នាំមកម្ល៉េះ។ សម្រាប់រមណីយដ្ឋានអង្គរ អំបោសប្រភេទនេះគេឃើញមានប្រើក្នុងការបោសសម្អាតតាមបរិវេណនានា ពិសេសទីដែលសម្បូរស្លឹកឈើ ដែលអំបោសប្រភេទនេះបោសបានស្អាត និងមានប្រសិទ្ធភាពជាងអំបោសដទៃ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ អំបោសជាសម្ភារប្រើប្រាស់ប្រចាំមួយដ៏ចាំបាច់សម្រាប់ជីវភាពរស់នៅ ប្រើសម្រាប់បោសសម្អាតផ្ទះ ទីធ្លា និងតាមដងផ្លូវជាដើម។ អំបោសដែលធ្វើពីដើមរុក្ខជាតិមានច្រើនប្រភេទ ប៉ុន្តែអ្នកភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ច្រើនធ្វើវាពីដើម ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com