ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក សរ សុពុត្រា ៖ កិច្ចការធំបំផុត គឺសន្តិភាព និងការការពារបូរណភាពទឹកដី
ថ្ងៃទី ៖ 16-09-2024, ដោយ​​ Dara007 , 42 Views
                     
ស្ទឹងត្រែង : លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា អ្វីដែលយើងត្រូវការពារនោះគឺដែនអធិបតីជាតិរបស់យើង និងការការពារសន្តិភាព ។

ការថ្លែងបែបនេះ គ្រាដែលលោកនិងមន្រ្តីពាក់ព័ន្ធក្នុងខេត្តចុះជួបសំណេះសំណាល និង នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ជូនដល់នាយទាហានដែលឈរជើងការពារព្រំដែនកម្ពុជា-ឡាវ នៃយោធភូមិភាគទី១ និង កងពលតូចអន្តរាគមន៍លេខ១២៨ នៅតាមបន្ទាត់ព្រំដែន និង ពិនិត្យមើលបង្គោលព្រំដែនលេខ៧៨ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតក្នុងឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

អំណោយទាំងអស់នោះរួមមាន:ស្បៀង ភេសជ្ជៈ ភួយ ព្រមទាំង ថវិកាមួយចំនួន។ អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ស្ថានភាពតាមបន្ទាត់ព្រំដែនបច្ចុប្បន្នគឺមានសភាពស្ងប់ស្ងាត់ ពោពេញទៅដោយសន្តិភាព ប៉ុន្តែបើយើងក្រឡេកមើលស្ថានភាពត្រៀមប្រយុទ្ធ គឺយើងកំពុងតែមានភាពនឿយហត់ក្នុងការប្រម៉ាញ់សភាពការណ៍ គ្រប់គ្រងស្ថានភាព ហើយយើងក៏ត្រៀមជានិច្ច ក្នុងការប្រយុទ្ធ ការពារអធិបតេយ្យជាតិ បូរណភាពទឹកដីរបស់យើង។

ជាចុងក្រោយលោកក៏បានថ្លែងកោតសរសើរដលនាយទាហានទាំងអស់ដែលមានឆន្ទះក្នុងការ ការពារ សុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំង ការពារទឹកដី ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា ស្នើឱ្យនូវែលសេឡង់ធ្វើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ការកែច្នៃកសិផល និងអភិវឌ្ឍន៍ធនធានមនុស្ស និងបង្ហាញអំពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com