ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រយពេល ១ឆ្នាំមកនេះ មន្រ្តីចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ និងមរណភាព ជូនពលរដ្ឋ បានជាង ២១លានច្បាប់
ថ្ងៃទី ៖ 16-09-2024, ដោយ​​ Dara007 , 42 Views
                     
ភ្នំពេញៈ ក្នុងរយៈពេល ១ឆ្នាំ កន្លងមកនេះ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែសីហា ឆ្នាំ២០២៤ យ៉ាងហោចណាស់មានសេវាអត្រានុលដ្ឋានចំនួន ៣ រួមមាន៖ ការចុះបញ្ជីកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព ត្រូវបានមន្រ្តីអត្តសញ្ញាណកម្មគ្រប់មូលដ្ឋានឃុំ សង្កាត់ ទូទាំងប្រទេស ផ្ដល់ជូនប្រជាពលរដ្ឋសរុប ចំនួន ២១ ១២៨ ០៣១ច្បាប់។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោកបណ្ឌិត ទូច សុខៈ បានឱ្យដឹងថា ក្នុងរយៈពេល ១ឆ្នាំនេះ មន្រ្តីអត្តសញ្ញាណកម្ម ទទួលពាក្យស្នើសុំកែតម្រូវ និងមោឃភាពទិន្នន័យបញ្ជីអត្រានុកូលដ្ឋាន ចំនួន ២៦ ១៥០ច្បាប់ ចេញសេចក្តីសម្រេចស្នើសុំរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស ចំនួន ២ ១៦៣ច្បាប់ ស្មើនឹងស្វាមី ឬភរិយា ចំនួន ២០សញ្ជាតិ។ ដោយឡែកការវាយបញ្ចូលបញ្ជីកំណើតទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា គិតត្រឹមខែមីនា ឆ្នាំ២០២៤ មានចំនួន ៧ ២៩៤ ៦០០បញ្ជី។

លទ្ធផលសម្រេចបានលើការងារអត្រានុកូលដ្ឋានទាំង ៣ប្រភេទ ដូចបញ្ជាក់មកនេះ ជាស្នាដៃនៃការខិតខំប្រឹងប្រែងរបស់មន្រ្តីគ្រប់មូលដ្ឋាន និងក៏ជាការបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋ បានយកចិត្តទុកដាក់ និងផ្ដល់តម្លៃខ្ពស់ចំពោះសេវាដ៏ចាំបាច់នេះ។ នេះជាការគូសបញ្ជាក់បន្ថែមពីលោកបណ្ឌិត ទូច សុខៈ។

បើតាមលោកនៅមានសេវាអត្តសញ្ញាណកម្មផ្សេងទៀត ដែលមន្រ្តីស៊ីវិល និងនគរបាលជាតិគ្រប់ថ្នាក់ បាននឹងកំពុងផ្ដល់ជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននឹងកំពុងយកចិត្តទុកដាក់កែលម្អការងារសំខាន់ៗជាច្រើនក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដើម្បីរួមចំណែកសម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណ និងស្របតាមទស្សនៈ«ធ្វើអ្វីៗដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា ស្នើឱ្យនូវែលសេឡង់ធ្វើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ការកែច្នៃកសិផល និងអភិវឌ្ឍន៍ធនធានមនុស្ស និងបង្ហាញអំពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com