ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក លី ធុជ អំពាវនាវឱ្យប្រជាជនកម្ពុជា បន្តការពារសមិទ្ធផលជាប្រវត្តិសាស្រ្តរបស់ សម្តេចតេជោ ហ៊ុន សែន
ថ្ងៃទី ៖ 12-09-2024, ដោយ​​ Dara007 , 44 Views
                     
កំពង់ចាមៈ លោក លី ធុជ អំពាវនាវឱ្យប្រជាជនកម្ពុជា បន្តការពារសមិទ្ធផលជាប្រវត្តិសាស្រ្តរបស់ សម្តេចតេជោ ហ៊ុន សែន ដែលប្រឹងប្រែងមកយ៉ាងលំបាក និងពលីគ្រប់បែបយ៉ាង ដើម្បីភាពសុខក្សេមក្សាន្តជាតិមាតុភូមិ និងបន្តរួមគ្នាទប់ស្កាត់នូវទង្វើខុសច្បាប់បង្កអស្ថេរភាពដល់សង្គម។

ការអំពាវនាវនេះធ្វើឡើងក្នុងវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនបងប្អូនប្រជាពលរដ្ឋស្រុកបាធាយ ដែលសម្តេចទាំងពីរតែងតែចាត់ទុកសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់សម្តេច ហើយចង់ឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបាននូវផលប្រយោជន៍ពីកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។

លោក លី ធុជ បានលើកឡើងថា ការកសាងប្រទេសជាតិឱ្យមានសុខសន្តិភាព សុខដុមរមនា និងមានការអភិវឌ្ឍលើគ្រប់វិស័យ គឺជាគោលបំណង និងបំណងប្រាថ្នាតែមួយគត់របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី។

លោក លី ធុជ បានគូសបញ្ជាក់ថា ការដឹកនាំរបស់សម្តេចធិបតីដើម្បីអនាគតរបស់ប្រជាពលរដ្ឋកាន់តែត្រចះត្រចង់ គឺខុសពីទង្វើរបស់ក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស ដែលតែងតែបង្កការញុះញង់ និងបំបែកបំបាក់សាមគ្គីសង្គមខ្មែរ ដើម្បីឱ្យជាតិវិនាស និងអស្ថេរភាពសង្គម ជាពិសេសធ្វើឱ្យប្រជាជនកម្ពុជាជួបការលំបាក និងបែកបាក់សង្គមគ្រួសារ។

ជាមួយគ្នានោះ លោក បានអំពាវនាវឱ្យប្រជាជនកម្ពុជាបន្តរួបរួមគ្នា និងធ្វើដំណើរជាមួយរាជរដ្ឋាភិបាល ដើម្បីមានការឯកភាពជាតិ សាមគ្គី និងចូលរួមកសាងប្រទេសជាតិជាមួយសម្តេចធិបតី ជាពិសេស បន្តរួមគ្នាទប់ស្កាត់នូវទង្វើខុសច្បាប់ដែលបង្កអស្ថេរភាពដល់សង្គម ដែល សម្តេចតេជោ ហ៊ុន សែន ប្រឹងប្រែងមកយ៉ាងលំបាក និងពលីគ្រប់បែបយ៉ាង ដើម្បីភាពសុខក្សេមក្សាន្តជាតិមាតុភូមិ។

ជាចុងបញ្ចប់ លោក បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវហ៊ានលើកឡើងនូវរាល់បញ្ហាប្រឈម ក្តីកង្វល់ និងសំណូពរនានានៅគ្រប់វេទិកាទាំងអស់ ក្នុងគោលដៅដើម្បីបម្រើនូវផលប្រយោជន៍រួមនៅតាមសហគមន៍ និងមូលដ្ឋានរបស់ខ្លួន ហើយរាល់បញ្ហា ក្តីកង្វល់ និងសំណូពរ នឹងត្រូវបានដោះស្រាយតាមដំណាក់កាល និងតាមវិស័យ ដោយមិនត្រូវបានទុកចោលឡើយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ចិនៈ លោក សរ សុពុត្រា រំពឹងថា ក្រុមហ៊ុន Fujian Shilianda នឹងអាចទាក់ទាញកៀរគរនូវការវិនិយោគិនទៅខេត្តស្ទឹងត្រែងដ៏ខ្លីខាងមុខនេះ ដើម្បីបង្កើតឱកាសសម្រាប់ប្រជាពលរដ្ឋនិងការអភិវឌ្ឍន៍កាន់តែរីកចម្រើនបន្ថែមទៀត ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com