ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រដ្ឋមន្រ្តីសុខាភិបាល ជំរុញបង្កើនការកសាង វប្បធម៌សុវត្ថិភាពចាប់ពីការថែទាំសុខភាពបឋមនៅកម្រិតមូលដ្ឋាន
ថ្ងៃទី ៖ 17-09-2026, ដោយ​​ Dara007 , 46 Views
                     
ភ្នំពេញៈ រដ្ឋមន្រ្តីសុខាភិបាល ជំរុញបង្កើនការកសាង វប្បធម៌សុវត្ថិភាព (Safety Culture) ចាប់ពីការថែទាំសុខភាពបឋមនៅកម្រិតមូលដ្ឋាន ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន ។

ថ្លែងក្នុងទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ស្តីពី «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង (Safe Care for Noncommunicable Diseases)» និងពាក្យស្លោក៖ «ការថែទាំប្រកបដោយសុវត្ថិភាព ដើម្បីជីវិត!» នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍គន្លឹះ ៤ចំណុចសំខាន់ៗ ដែលជាជំនួយក្នុងការអនុវត្តបន្តប្រកបដោយប្រសិទ្ធភាព៖ ១) កសាង «វប្បធម៌សុវត្ថិភាព» (Safety Culture) ២) លើកកម្ពស់ការយល់ដឹង និងការយកចិត្តទុកដាក់ ដល់អ្នកដឹកនាំសុខាភិបាល មន្ត្រីសុខាភិបាល និងសាធារណជន អំពីបញ្ហាប្រឈមនៃសុវត្ថិភាពអ្នកជំងឺពាក់ព័ន្ធ ជាពិសេសជំងឺមិនឆ្លង ៣) ជំរុញការចូលរួមពីអ្នកជំងឺ និងសហគមន៍ ក្នុងការកំណត់ស្វែងរកហានិភ័យសុវត្ថិភាព និងការរួមគ្នាកសាងដំណោះស្រាយចំពោះអ្នកជំងឺ ក្នុងការផ្តល់សេវាថែទាំសុខភាព ៤) មន្រ្តីសុខាភិបាលគ្រប់កម្រិត ដែលជាអ្នកទ្រទ្រង់បន្ទុកផ្ទាល់នៃការងារនេះ និងសូមបន្តការយកចិត្តទុកដាក់ដល់អ្នកជំងឺ ជាពិសេសអ្នកជំងឺរ៉ាំរ៉ៃ ដែលត្រូវត្រឡប់មកទទួលសេវានៅមូលដា្ឋនសុខាភិបាលឱ្យកាន់តែងាយស្រួល។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី អំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ បន្តពង្រឹងការអនុវត្ត គោលនយោបាយសុវត្ថិភាពអ្នកជំងឺ ការអភិវឌ្ឍប្រព័ន្ធថែទាំសុខភាពជាបឋម និងការយកចិត្តទុកដាក់ខ្ពស់លើការថែទាំអ្នកជំងឺមិនឆ្លង ដើម្បីរួមចំណែកឆ្ពោះទៅសម្រេចគោលដៅជាតិ និងសកល៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ក្នុងរដូវវស្សាដែលមាន «ស្លែ» ដុះនៅលើថ្មនៃប្រាសាទបុរាណនានា បង្កើតឱ្យឃើញពណ៌បៃតង ហាក់បីដូចជាត្បូងមក៌ត បានធ្វើឱ្យសម្រស់របស់ប្រាសាទស្អាតប្លែកម្យ៉ាង ក្នុងការទាក់ទាញអារម្មណ៍និងភ្នែកអ្នកទេសចរ ដ៏គួរឱ្យចាប់ចិត្តមួយផ្នែក។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com