ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ស សុខា ប្រកាសបង្រួញនីតិវិធីបណ្ដេញចេញពីក្របខណ្ឌ ដោយប្រើពេលមួយថ្ងៃប៉ុណ្ណោះ ចំពោះករណីរកឃើញមន្រ្តីមានសារធាតុញៀន
ថ្ងៃទី ៖ 17-09-2026, ដោយ​​ Dara007 , 12 Views
                     
កំពតៈ លោក ស សុខា ប្រកាសបង្រួញនីតិវិធីបណ្ដេញចេញពីក្របខណ្ឌ ដោយប្រើពេលមួយថ្ងៃប៉ុណ្ណោះ ចំពោះករណីរកឃើញមន្រ្តីមានសារធាតុញៀន ដើម្បីរក្សាបាននូវកិត្តិយស សេចក្ដីថ្លៃថ្នូររបស់ស្ថាប័នរដ្ឋ។

ថ្លែងក្នុងពិធីដុតបំផ្លាញបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធដែលសមត្ថកិច្ច បានបង្ក្រាបនៅក្នុងភូមិសាស្ត្រខេត្តតាកែវ។ ពិធីនេះប្រព្រឹត្តទៅនៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា មន្ត្រីពាក់ព័ន្ធទាំងអស់ដែលត្រូវបានរកឃើញថាមានសារធាតុញៀនក្នុងខ្លួន ត្រូវតែបណ្ដេញចេញពីក្របខណ្ឌភ្លាមៗ។

លោកបានបញ្ជាក់ថា បញ្ហានៃការប្រើប្រាស់គ្រឿងញៀនក្នុងចំណោមមន្ត្រីរាជការ គឺជាបញ្ហាធ្ងន់ធ្ងរដែលមិនអាចអត់ឱនបានឡើយ។

លោកបានលើកឡើងពីករណីជាក់ស្ដែងមួយនាពេលថ្មីៗនេះ ដែលមានរងប៉ុស្តិ៍នគរបាលម្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើកបររថយន្តបុកគេ ហើយនៅពេលធ្វើតេស្តរកសារធាតុញៀន ក៏បានរកឃើញថាមានផ្ទុកសារធាតុញៀន ដែលរៀបចំនីតិវិធីស្នើសុំដាក់ទណ្ឌកម្ម ឬបណ្ដេញចេញពីក្របខណ្ឌ។

លោកបានសង្កត់ធ្ងន់ថា នីតិវិធីទាំងនេះគួរតែត្រូវបានកាត់បន្ថយឲ្យបានលឿនបំផុត ដោយមិនចាំបាច់មាននីតិវិធីស្មុគស្មាញច្រើនឡើយ។ ការកាត់បន្ថយនីតិវិធីពីច្រើនថ្ងៃមកត្រឹមមួយថ្ងៃ គឺជារឿងចាំបាច់ដើម្បីធានាបាននូវភាពរហ័សរហួន និងប្រសិទ្ធភាពក្នុងការអនុវត្តវិធានការវិន័យ។

លោកបន្ថែមថា រាជរដ្ឋាភិបាលប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការកសាងរដ្ឋបាលសាធារណៈមួយប្រកបដោយភាពស្អាតស្អំ គ្មានគ្រឿងញៀន ដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាព៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ក្នុងរដូវវស្សាដែលមាន «ស្លែ» ដុះនៅលើថ្មនៃប្រាសាទបុរាណនានា បង្កើតឱ្យឃើញពណ៌បៃតង ហាក់បីដូចជាត្បូងមក៌ត បានធ្វើឱ្យសម្រស់របស់ប្រាសាទស្អាតប្លែកម្យ៉ាង ក្នុងការទាក់ទាញអារម្មណ៍និងភ្នែកអ្នកទេសចរ ដ៏គួរឱ្យចាប់ចិត្តមួយផ្នែក។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com