ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចធិបតី៖ ការផ្ដល់សេវាព្យាបាល ដោយគ្មានការរើងលើប័ណ្ណសមធម៌ និងប័ណ្ណប.ស.សនៅមូលដ្ឋាន
ថ្ងៃទី ៖ 16-09-2024, ដោយ​​ Dara007 , 48 Views
                     
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យពង្រឹងការផ្ដល់សេវាព្យាបាល ដោយគ្មានការរើងលើប័ណ្ណសមធម៌ និងប័ណ្ណប.ស.សនៅមូលដ្ឋាន ដើម្បីបង្កើនគុណភាពសេវាសុខាភិបាលល្អសម្រាប់ជាឧត្តមប្រយោជន៍ដល់អ្នកជំងឺ និងប្រជាជន ។

ថ្លែងក្នុងឱកាសអញ្ចើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌលកណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង»នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងសុខាភិបាល ត្រូវធានាថា អ្នកជំងឺគ្រប់រូប រួមទាំងប្រជាជនមានបណ្ណសមធម៌, បណ្ណសមាជិក បសស និង ក្រុមជនគោលដៅដទៃទៀត នៃកម្មវិធីគាំពារសុខភាពសង្គម អាចទទួលបានសេវាថែទាំសុខភាព ដែលមានគុណភាព និងសុវត្ថិភាពតាមស្តង់ដាបច្ចេកទេស ដោយគ្មានភាពរើសអើង និងមិនគិតអំពីស្ថានភាពសង្គម-សេដ្ឋកិច្ច ពណ៌សម្បុរ សាសនា ឬ និន្នាការនយោបាយ។

សម្ដេចធិបតីបានបញ្ជាក់ថា គ្រប់មន្ទីពេទ្យ និងមណ្ឌលសុខភាពនៅគ្រប់រាជធានីខេត្ដទាំងអស់ត្រូវពង្រឹងការផ្ដល់សេវាឱ្យបានល្អ ដើម្បីស្របតាមគោលនយោបាយសង្គមកិច្ចរបស់រាជរដ្ឋាភិបាលដាក់ចេញឱ្យប្រជាពលរដ្ឋ៧លាននាក់ទទួលបានការព្យាបាល សុខភាព និងជួយជីវិតបានពិតប្រាកដរបស់ប្រជាពលរដ្ឋតាំងមូលដ្ឋាន។

 ជាមួយគ្នានេះ សម្ដេចធិបតីបាន ណែនាំក្រសួងសុខាភិបាល ត្រូវធ្វើទំនើបកម្ម និងបរិវត្តកម្ម ដើម្បីធ្វើជាឧត្តមានុវត្តន៍សម្រាប់ការលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាពនៅតាមមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យខេត្តមួយចំនួនទៀត ព្រមទាំងមន្ទីរពេទ្យតំបន់ ដែលរាជរដ្ឋាភិបាលគ្រោងនឹងបង្កើតឡើងក្នុងពេលខាងមុខនេះ។

ស្របជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់លើសុខភាពប្រជាពលរដ្ឋ ជាពិសេសការជំងឺទឹកនោមផ្អែម ដើម្បីបង្កើនការយកចិត្តទុកដាក់លើសេវាបង្ការ និងសេវាព្យាបាលបឋម ដែលទប់ស្កាត់ការវិវត្តនៃជំងឺទៅកាន់ស្ថានភាពធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃ ដែលអ្នកជំងឺ, គ្រួសារអ្នកជំងឺ, ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គមត្រូវចំណាយខ្ពស់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា ស្នើឱ្យនូវែលសេឡង់ធ្វើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ការកែច្នៃកសិផល និងអភិវឌ្ឍន៍ធនធានមនុស្ស និងបង្ហាញអំពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com