ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
មេប៉ូលិសខេត្តស្ទឹងត្រែង ដាក់បទបញ្ជាឱ្យមន្រ្តីយកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ដែលកើតមាន
ថ្ងៃទី ៖ 16-09-2024, ដោយ​​ admin , 45 Views
                     
ស្ទឹងត្រែង : លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានដាក់ចេញបទបញ្ជាដល់ស្នងការរង អធិការក្រុង-ស្រុក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបន្តយកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសត្រូវទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសគ្រប់ប្រភេទដែលកើតមានឡើងក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង។

ការដាក់បទបញ្ជាដ៍ម៉ឺងម៉ាត់នេះ ក្នុងពេលដែលលោក បានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការណ៍ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម និងការងារនគរបាល និងសហគមន៍ ប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត និងផ្សព្វផ្សាយផែនការការពារថ្នាក់ដឹកនាំ ដែលនឹងអញ្ជើញមកកាន់ខេត្តស្ទឹងត្រែង នាពេលខាងមុខ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា ស្នើឱ្យនូវែលសេឡង់ធ្វើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ការកែច្នៃកសិផល និងអភិវឌ្ឍន៍ធនធានមនុស្ស និងបង្ហាញអំពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com