ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា-ចិន បន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន
ថ្ងៃទី ៖ 18-09-2024, ដោយ​​ Dara007 , 56 Views
                     
ភ្នំពេញ : រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានបង្ហាញជំហររួមគ្នា ក្នុងការបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ការបញ្ជាក់ជំហររួមគ្នានេះ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសមរវាង លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងលោក វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ថ្លែងក្នុងឱកាសនោះ លោក ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់លោក វ៉ាង វិនប៊ីន ដែលបានមកបំពេញការងារជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំកម្ពុជា ដោយបានសង្កត់ធ្ងន់ថា យោងតាមបទពិសោធន៍កាទូតដ៏ប៉ិនប្រសប់ និងយូរឆ្នាំរបស់លោកឯកអគ្គរដ្ឋទូត នឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា-ចិន កាន់តែរឹងមាំបន្ថែមទៀត។ លោកបានគូសបញ្ជាក់ថា កម្ពុជា-ចិន មានទំនាក់ទំនងជាប្រពៃណី កិច្ចសហប្រតិបត្តិការស៊ីជម្រៅ និងគ្រប់ជ្រង់ជ្រោយ និងជាមិត្តដែកថែប។ លោកសន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងភាគីទាំងពីរកម្ពុជា-ចិន នាពេលកន្លងមក ក្នុងនោះមានទាំងវិស័យសន្ដិសុខ, សេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការ និងជំនួួយនៅក្នុងការអភិវឌ្ឍ លើវិស័យមួួយចំនួន និងថ្លែងអំណរគុណ ចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលរួមចំណែកដល់ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ។ ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ផ្អែកទៅលើចំណងមិត្តភាពដ៏យូរលង់ និងប្រពៃណី ក៏ដូចជាមិត្តភាពដែកថែប រដ្ឋាភិបាលចិន តាមរយៈស្ថានទូតនឹងបន្ដគាំទ្រកម្ពុជា ដើម្បីសម្រេចចក្ខុវិស័យនៅឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ សំដៅលើកម្ពស់កម្រិតជីវភាពប្រជាជនឲ្យកាន់តែខ្ពស់។

លោកឯកអគ្គរដ្ឋទូត បានបន្ដទៀតថា ចិន នឹងនៅតែបន្ដគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់ និងឆាកអន្ដរជាតិ ដើម្បីផ្សព្វផ្សាយនូវគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ចំពោះគោលនយោបាយឈ្នះឈ្នះរបស់កម្ពុជា ចិននឹងរួមចំណែកក្នុងការផ្សព្វផ្សាយឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត សំដៅកាត់បន្ថយជម្លោះ សង្គ្រាម និងគោលដៅរួម គឺការការពារសន្ដិភាពនៅក្នុងតំបន់ និងពិភពលោក។

ដោយឡែក ចំពោះកិច្ចសហប្រតិបត្តិការលើផ្នែកសន្ដិសុខជាតិវិញ លោក វ៉ាង វិនប៊ិន បានអះអាងថា រដ្ឋាភិបាលចិន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា នឹងបន្ដកិច្ចសហប្រតិបត្តិការជួយពង្រឹងសមត្ថភាព ការបណ្ដុះបណ្ដាល ផ្លាស់ប្ដូរព័ត៌មាន សំដៅពង្រឹងសន្ដិសុខរវាងប្រទេសទាំងពីរចិន-កម្ពុជា និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។

លោកបានវាយតម្លៃខ្ពស់ អំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់កម្ពុជា និងអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ចិន និងគូសបញ្ជាក់ថា ស្ថាប័នទាំងពីរ នឹងបន្ដកិច្ចសហការគាំទ្រគ្នាទៅវិញទៅមក។

ជាចុងបញ្ចប់ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា។ លោកសង្កត់ធ្ងន់ថា ផ្អែកតាមបទពិសោធន៍ ក៏ដូចជាសមត្ថភាពខ្ពស់របស់ឯកអគ្គរដ្ឋទូត បានត្រៀមជានិច្ចដើម្បីចូលរួមគាំទ្រចំពោះការបំពេញភារកិច្ចការងារនៅប្រទេសកម្ពុជា ឲ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា ស្នើឱ្យនូវែលសេឡង់ធ្វើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ការកែច្នៃកសិផល និងអភិវឌ្ឍន៍ធនធានមនុស្ស និងបង្ហាញអំពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com