ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ម្ចាស់មិននៅ ផ្ទះឆេះម៉ត់សល់តែគ្រោង
ថ្ងៃទី ៖ 19-09-2024, ដោយ​​ Dara007 , 38 Views
                     
ស្ទឹងត្រែង:ផ្ទះធំមួយខ្នង ត្រូវបានអគ្គីភ័យឆាប់ចេះម៉ត់ នៅសល់តែគ្រោង ទោះរថយន្តអគ្គីភ័យជួយពន្លត់ យ៉ាងណា ក៏ ជួយមិនបាន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង ១៥:០០នាទីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចក្រោយភោជនីយដ្ឋានវិមានមាស ស្ថិតក្នុង ភូមិរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានអោយដឹងថា:ផ្ទះដែលត្រូវភ្លើងឆេះខាងលើ មានចំនួន០១ខ្នង ទំហំ (៦ម៉ែត្រម x ១៦ម៉ែត្រ)ប្រក់ក្បឿង ឈើលើខាងក្រោមថ្ម។ ដែលមានម្ចាស់ផ្ទះឈ្មោះ សឿន ចាន់ អាយុ ៤៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ប្រពន្ធឈ្មោះ ជឿង កែវអាយុ ៤២ឆ្នាំ។

លោក ឈូក កុម៉ល់ អធិការនគរបាលក្រុងស្ទឹងត្រែង បានប្រាប់អ្នកយកព័ត៌មានយើងថា:អគ្គីភ័យខាងលើត្រូវបាន កម្លាំងជំនាញពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុង និងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០២គ្រឿង និង ពន្លត់បានទាន់ពេលវេលា មិនបណ្ដាលអោយឆេះ រីករាលដាលដល់ផ្ទះជាពលរដ្ឋផ្សេងទៀតឡើយ។

លោកបានបញ្ជាក់ថា:ក្រោយការស្រាវជ្រាវ ទើបដឹងពី មូលហេតុ ដែលមានអគ្គិភ័យឆេះផ្ទះខាងលើ គឺ បណ្តាល មកពីផ្ទុះសេខ្សែភ្លើង។

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា ស្នើឱ្យនូវែលសេឡង់ធ្វើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ការកែច្នៃកសិផល និងអភិវឌ្ឍន៍ធនធានមនុស្ស និងបង្ហាញអំពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com