ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ឆ្នាំ២០២៥ ប្រាក់ឈ្នួលកម្មករកើន៤ដុល្លារទៀត
ថ្ងៃទី ៖ 19-09-2024, ដោយ​​ Dara007 , 41 Views
                     
ភ្នំពេញៈ ប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប គឺមានចំនួន២០៨ដុល្លារ ក្នុង ១ខែ ក្នុងឆ្នាំ២០២៥ខាងមុខ កើនឡើង ៤ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ ២០៤ដុល្លារ។

ក្រោយបញ្ចប់កិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បរមាកម្មករនិយោជិតវិស័យវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប ឆ្នាំ២០២៥ នារសៀលថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា មានប្រសាសន៍ថា លទ្ធផលនៃការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ តាមរយៈការបោះឆ្នោតសំឡេងភាគច្រើនលើសលប់ ៤៦ លើ ៥១សំឡេង បានគាំទ្រតួលេខ ២០៦ដុល្លារ ហើយរជរដ្ឋាភិបាលបន្ថែម២ ដុល្លារបន្ថែម ទៀត ដូច្នេះប្រាក់ឈ្នួលក្នុងឆ្នាំ២០២៥ខាងមុខ គឺមានចំនួន២០៨ដុល្លារក្នុងមួយខែ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការសម្រេចបាននូវតួលេខ២០៨ដុល្លារនេះ ដោយភាគីនីមួយៗបានសិក្សាពីស្ថានភាពជាក់ស្ដែងនៃសង្គម និងសេដ្ឋកិច្ច ដើម្បីធ្វើយ៉ាងណាជួយលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត។ 

លោក គឹម ចាន់សំណាង តំណាងភាគីកម្មករនិយោជិត បានលើកឡើងថា ការឯកភាពលើតួលេខ២០៨នេះ ដោយសហជីពប្រជុំពិភាក្សាផ្ទៃក្នុងជាច្រើនលើក និងចរចាជាមួយភាគីនិយោជកយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាជួយឲ្យកម្មករនិយោជិតទទួលបានប្រាក់ឈ្នួលកាន់តែខ្ពស់។

លោក គឹម ចាន់សំណាង បានបន្តថា សហជីពនៅតែរក្សាជំហរធ្វើយ៉ាងណាដើម្បីការពារផលប្រយោជន៍ជូនកម្មករនិយោជិត ឲ្យទទួលបានប្រាក់ចំណូលសមរម្យ និងទទួលបានអត្ថប្រយោជន៍ផ្សេងៗនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូបនេះ។ 

ជាមួយគ្នានេះ លោកឧកញ៉ា ណាង សុធី តំណាងនិយោជក បានមសម្ដែងការពេញចិត្ដចំពោះ តួលេខនេះ ដែលមានលក្ខណសមរម្យ ដើម្បីអាចទទួលយកបាន។ ជាពិសេស ការចរចានេះ គឺមានការយល់គ្នាច្រើន ជាងបណ្ដាឆ្នាំមុនៗ ។

លោកឧកញ៉ា បានបញ្ជាក់ថា ការដំឡើងតួលេខនេះ គឺមិនធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងនោះទេ ដោយសាររោងចក្រវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប មានការបញ្ជាទិញពីក្រុមហ៊ុនបណ្ដាប្រទេសធំៗនៅអន្ដរជាតិ។

សូមបញ្ជាក់ថា ប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប ក្នុងឆ្នាំ២០២៤ គឺមានចំនួន២០៤ដុល្លារក្នុងមួយខែ ហើយបើគិតទាំងប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្ត និងប្រាក់រង្វាន់អតីតភាពការងារ កម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចាប់ពី ២២០ដុល្លារ ទៅ ២៣៦ដុល្លារ ក្នុងមួយខែៗ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា ស្នើឱ្យនូវែលសេឡង់ធ្វើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ការកែច្នៃកសិផល និងអភិវឌ្ឍន៍ធនធានមនុស្ស និងបង្ហាញអំពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com