ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ឃាត់ខ្លួនមុខសញ្ញាចែកចាយ ប្រើប្រាស់គ្រឿងញៀន និងធ្វើសកម្មភាពធាក់កាប់ប្លន់ចំនួន៦នាក់នៅស្រុកកណ្ដាលស្ទឹង
ថ្ងៃទី ៖ 19-09-2024, ដោយ​​ Dara007 , 38 Views
                     
តាកែវ : ឃាត់ខ្លួនមុខសញ្ញាចែកចាយ ប្រើប្រាស់គ្រឿងញៀន និងធ្វើសកម្មភាពធាក់កាប់ប្លន់ចំនួន៦នាក់ និងធ្វើនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពត់សរ និងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបឹងខ្យាង អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បន្តឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជនសង្ស័យទី១/.ឈ្មោះ ស៊ឹម ប៊ុនណា ហៅតូច ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន) បច្ចុប្បន្នរស់នៅភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជនសង្ស័យទី២/.ឈ្មោះ ពិន ង៉ែត ហៅឡោះ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន) បច្ចុប្បន្នរស់នៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រង់ចំណុចបន្ទប់ជួលភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងដងហូតវត្ថុតាងម៉ូតូធុនហុងដាឌ្រីមC125 ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ស្លាកលេខ កណ្ដាល 1AT-4070 និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ ។ ក្រោយពីធ្វើការសាកសួររួចជនសង្ស័យឈ្មោះ ស៊ឹម ប៊ុនណា ហៅតូច បានឆ្លើយសារភាពថា នៅថ្ងៃមិនចាំក្នុងខែសីហា ឆ្នាំ២០២៤ រូបខ្ញុំជួបឈ្មោះ ឈា ត្រូវជាបងធម៍ធ្លាប់ស្គាល់គ្នានៅកន្លែងហាងខារ៉ាអូខេ ហ្គោស្តា មិនស្គាល់អាស័យដ្ធាន និងបក្សពួកប្រហែល ៤នាក់ទៀត មិនស្គាល់ឈ្មោះ បាននាំគ្នាស៊ីផឹកនៅកន្លែងខារ៉ាអូខេ ហ្គោស្តា រហូតដល់ម៉ោង ០២ រំលងអាធា្រត្រ ក៏បងធម៍ខ្ញុំឈ្មោះ ឈា បានយកម៉ូតូខ្ញុំធុន C១២៥ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ 1AI-4070 ជិះឌុបខ្ញុំបាទ និងបក្សពួកចំនួន ០៤នាក់ទៀត ជិះម៉ូតូចំនួន ០២គ្រឿង ជិះធ្វើសកម្មភាព ធាក់កាប់ប្លន់ម៉ូតូតាមផ្លូវជាតិលេខ២ នាំគ្នាជិះរហូតដល់ផ្សារសំរោងយោង ស្រុកបាទី ពួកខ្ញុំបានប្រទះឃើញ ម៉ូតូ ០១គ្រឿង ធុនC១២៥ សេរីមិនចាំ ពណ៌ខ្មៅឡើងតែម ០២២ មនុស្សប្រុសម្នាក់ជិះម្នាក់ឯងពីផ្សារសំរោងយោងទៅទិសខាងលិច ក៏ពួកខ្ញុំ ជិះម៉ូតូដេញតាមបានដីប្រហែល ២គីឡូម៉ែត្រ ដេញតាមទាន់ ពួកក្រុមខ្ញុំបាន ទាញចំពានកៅស៊ូ និងបានបាញ់ទៅលើជនរងគ្រោះតែម្តង ពេលនោះក៏ពួកខ្ញុំយកម៉ូតូបានហើយ ក៏នាំគ្នាជិះតាមផ្លូវលំក្នុងភូមិដល់ម្តុំ ទន្លេបាទីរូបខ្ញុំជិះម៉ូតូខ្ញុំទៅផ្ទះរៀងៗខ្លួន។ ប៉ុន្តែរូបខ្ញុំនៅតែប្រកបមុខរបររកស៊ីលក់ថ្នាំញៀនធម្មតាដដែល។ ក្រោយមកទៀតមិនចាំថ្ងៃខែក្នុងឆ្នាំ២០២៤ ដដែលរូបខ្ញុំប្រើប្រាស់មធ្យោបាយម៉ូតូខ្ញុំ ម៉ូតូធុនC១២៥ សេរីឆ្នាំ២០២៤ ដដែល បានបបួលឈ្មោះ ឈិត ភេទប្រុស អាយុ ២០ឆ្នាំនៅភ្នំពេញ ដើធ្វើសកម្មភាព ប្លន់ធាក់កាប់ប្រើដាវកាប់យកម៉ូតូបានចំនួន ០១គ្រឿង ធុនហុងដាC១២៥ សេរីឆ្នាំ២០២៣ មិនចាំស្លាកលេខខ្ញុំយកមករក្សាទុកនៅផ្ទះបានចំនួន ២ ទៅ ៣ សប្ដាហ៍ ក៏ស្រាប់តែប៉ូលីសប៉ុស្តិ៍នគរបាលរដ្ធបាលបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មានការសង្ស័យរូបខ្ញុំជិះម៉ូតូភិនភាគខាងលើ បានពិនិត្យម៉ូតូ ពេលនោះខ្ញុំបានគេចខ្លួន ក៏សមត្ថកិច្ចដកហូតយកទៅប្រគល់ជូនម្ចាស់វិញទៅ ។ លុះដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៤ និង ១៥ នាទី រូបខ្ញុំបាទកំពុងតែវេចខ្ចប់គ្រឿងញៀន ជាមួយឈ្មោះ ពិន ង៉ែត ហៅឡោះ ក្នុងបន្ទប់ផ្ទះជួល ភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក៏ស្រាប់តែសមត្ថកិច្ចស្រុកបាទី បានសហកាជាមួយ និងសមត្ថកិច្ចប៉ុស្តិ៍រដ្ធបាលនគរបាលបឹងខ្យាង ឃាត់រូបខ្ញុំបាទ ដកហូតបានសំភារះប្រើប្រាស់គ្រឿងញៀន និងដកហូតម៉ូតូរបស់ខ្ញុំតែម្តង។ ក្រោយពីធ្វើការសាកសួររួចជនសង្ស័យឈ្មោះ ពិន ង៉ែត ហៅឡោះ បានឆ្លើយសារភាពថា ដោយកាលពីកន្លងមករូបខ្ញុំបាទតែងតែជិះម៉ូតូពីក្រោយឈ្មោះ ស៊ឹម ប៊ុនណា ហៅ តូច ភេទប្រុស អាយុប្រហែល ១៧ ឆ្នាំ រស់នៅភូមិមិនស្គាល់ ម្ដុំផ្សារដើមអំពិល ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដើរយកថ្នាំញៀនទៅអោយគេនៅក្នុងអំឡុកភូមិមួយ និងភូមិប្រឡាយ ឃុំបឹងខ្យាង ដោយបានថ្នូរមកខ្ញុំបាទជាថ្នាំញៀនជក់ (ជក់ជាមួយគ្នា) និងពេលដែររូបខ្ញុំរវល់ មិនបានទៅជាមួយឈ្មោះ តូច គឺមានឈ្មោះ វន សំណាង ភេទប្រុស អាយុប្រហែល ១៨ឆ្នាំ រស់នៅភូមិប្រឡាយ ឃុំបឹងខ្យាង ជាមួយគ្នា ជាអ្នកជិះជាមួយដើរចែកចាយថ្នាំញៀនក្នុងភូមិសាស្រ្ត ឃុំ បឹងខ្យាង ។ កាលពីរអំឡុង ០៦ ខែមុន ឈ្មោះតូចបានដើរជាមួយឈ្មោះ ប្រុស ភេទប្រុស អាយុប្រហែល ២៥ ឆ្នាំ មិនស្គាល់ភូមិ ឃុំ នៅម្ដុំផ្លូវចូលពត់សរ និងបក្សពួកបានធ្វើសកម្មភាពធាក់ប្លន់ម៉ូតូរបស់ប្រជាពលរដ្ឋមិនដឹងចំណុចណាបានម៉ូតូធុនហុងដាឌ្រីម C125 ពណ៌មិនដឹង សេរីឆ្នាំ២០២៣ ចំនួន ០១គ្រឿង ។ ពេលដែលឈ្មោះតូច មានទំនាក់ទំនងជាមួយឈ្មោះ ប្រុស រូបខ្ញុំបានឃើញឈ្មោះ តូច ដូរម៉ូតូជិះរហូតតិចជិះសង់២០២៤ តិចជិះសង់២០២២ ហើយពេលរូបខ្ញុំប្រើប្រាស់ (ជក់) ថ្នាំញៀន ជាមួយគ្នាឈ្មោះ តូច តែងនិយាយ ម៉ូតូនេះទើបវៃលើកបាន រូបខ្ញុំតែងតែងសួរដេញដោលឈ្មោះ តូច មិនដែលប្រាប់រូបខ្ញុំបាទទេ ម៉ូតូដែលឈ្មោះតូច ជិះយកមកអួតប្រាប់ខ្ញុំថាវៃលើកបាននោះម៉ូតូធុនហុងដាឌ្រីមC125 ពណ៌ខ្មៅ កង់ធំកាំបន្ទះ មានកញ្ចក់ សេរីឆ្នាំ២០២២ មានស្លាកលេខតែរូបខ្ញុំមិនចាំ ។ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៧ និង ៤០ នាទី រូបខ្ញុំបាទដើរចេញពីផ្ទះបានជួបឈ្មោះ ស្រួចភេទប្រុស អាយុប្រហែល ៣០ ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នាជិះម៉ូតូម្នាក់ឯង រូបខ្ញុំបានសុំឲ្យគាត់ជួយជិះម៉ូតូជូនរូបខ្ញុំបាទមកបន្ទប់ជួលរបស់ឈ្មោះ តូច ពេលដល់បន្ទប់ជួលបានចូលក្នុងបន្ទប់ជាមួយឈ្មោះ តូច បានឃើញឈ្មោះ ណាង និងស្រីៗ ចំនួន ០៤នាក់ ខណៈពេលឈ្មោះ តូច និង ឈ្មោះ ណាង បានរៀបចំឧបករណ៍ជក់ថ្នាំញៀន និងបានហៅខ្ញុំជប់ជាមួយគ្នា រូបខ្ញុំជក់ថ្នាំបានពីរដង្ហើម ស្រាប់តែមានខាងណាមិនដឹង មកគោះទ្វារបន្ទប់ ឈ្មោះ ណាង បានមើលតាមបង្អួច និយាយថាប៉ូលិសៗ រូបខ្ញុំភ័យស្លន់ស្លោ ឈ្មោះ តូច មិនដឹងក្បាមអីពីហោប៉ៅដាក់ចូលចានបង្គន់ចាក់ទឹក រីឯ រូបខ្ញុំបានឡើងតាមដំបូលបន្ទប់រត់គេចខ្លួនតែត្រូវបានកម្លាំងសមត្ថកិច្ចរត់ដេញទាន់បាននាំរូបខ្ញុំមកធ្វើការសាកសួរតែម្ដង ។

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៧ និង ៣០ នាទី កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពត់សរ និងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបឹងខ្យាង អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បន្តឃាត់ខ្លួនជនសង្ស័យឈ្មោះ វន សំណាង ហៅណាង ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន) បច្ចុប្បន្នរស់នៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ ។

ក្រោយពីធ្វើការសាកសួររួចជនសង្ស័យឈ្មោះ វន សំណាង ហៅណាង បានឆ្លើយសារភាពថា ខ្ញុំបាទបានស្គាល់ឈ្មោះ តូច ភេទប្រុស អាយុប្រហែល ១៨ឆ្នាំ នៅភូមិមិនស្គាល់ផ្សារដើមអំពិល ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល និងស្គាល់ឈ្មោះ ឡោះ ភេទប្រុស អាយុប្រហែល ២០ ឆ្នាំ រស់នៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រយះពេលប្រហែល០៣ ឆ្នាំហើយតែទើបដើរស្និតជាមួយគ្នា រយះពេលប្រហែល ០២ ខែនេះទេ ។ ក្នុងអំឡុងពេលស្និតស្នាល់គ្នាជាមួយឈ្មោះ តូច និង ឈ្មោះ ឡោះ គឺរូបខ្ញុំបាទបាននាំគ្នាឆក់ទូរស័ព្ទដៃរបស់ប្រជាពលរដ្ឋ តាមបណ្ដោយផ្លូវជាតិលេខ០២ បានចំនួន ០៤ លើក បានសម្រេចចំនួន ០២ លើក បានទូរស័ព្ទដៃ ចំនួន ០២គ្រឿង យកមកប្រើមិនបានលក់ទៅណានោះទេ ។

លើកទី០១ មិនចាំថ្ងៃប្រហែលដើមខែឧសភា ឆ្នាំ២០២៤ មិនចាំម៉ោងពេលកម្មកររោងចក្រចេញពីធ្វើការ រូបខ្ញុំបាទ និងឈ្មោះ ឡោះ ជិះម៉ូតូធុនដាឌ្រីមC125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ មិនចាំស្លាកលេខ រូបខ្ញុំជាអ្នកឌុបឈ្មោះ ឡោះ ជិះម៉ូតូ តាមបណ្ដោយផ្លូវជាតិលេខ២ ដើរធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ប្រជាពលរដ្ឋ ដែរធ្វើដំណើរតាមផ្លូវពេលនោះ ដើរឆក់ទូរស័ព្ទដៃមិនបានទេព្រោះគ្មានឱកាស ។ លើកទី២ រំលងបានប្រហែលមួយសប្ដាហ៍អំឡុងចុងខែឧសភា ឆ្នាំ២០២៤ ម៉ោងរោងចក្រចេញដដែលរូបខ្ញុំបាទ និងឈ្មោះ តូច ជិះម៉ូតូភិនភាគខាងលើដដែល ឈ្មោះ តូច ជាអ្នកបើកម៉ូតូនាំគ្នាជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ២ លុះដល់ចំណុចដើមត្រាងខាងជើង សាលាវិទ្យាល័យព្រែកស្លែង មានឱកាសល្អរូបខ្ញុំបាទឃើញមានឱកាលល្អឈ្មោះ តូច បានជិះម៉ូតូអែប និងម៉ូតូជិះទិសដៅស្របគ្នា ហើយខ្ញុំបាទធ្វើសកម្មភាពលូកដៃយកទូរស័ព្ទ ពីប្រជាពលរដ្ឋដែលកំពុងជិះម៉ូតូ ជិះគេចខ្លួនដោយសុវត្ថិភាព ។

រំលងបានប្រហែល ០១សប្ដាហ៍ក្រោយ ថ្ងៃមិនចាំអំឡុងខែមិថុនា ឆ្នាំ២០២៤ លើកទី៣ ម៉ោងរោងចក្រចេញដដែល រូបខ្ញុំបាទ និងឈ្មោះ ឡោះ ជិះម៉ូតូភិនភាគខាងលើកដដែល ឈ្មោះ ឡោះ ជាអ្នកបើកម៉ូតូជិះដើររកធ្វើសកម្មភាព ឆក់ដដែលតែគ្មានឱកាសធ្វើសកម្មភាពមិនបាន ។ រំលងមួយសប្ដាហ៍ដដែលអំឡុងពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៤ លើកទី៤ រូបខ្ញុំបាទ និងឈ្មោះ តូច ជិះម៉ូតូភិនភាគខាងលើដដែល ឈ្មោះ តូច ជាអ្នកឌុបជិះដើរធ្វើសកម្មភាពឆក់ទូរស័ព្ទដៃដដែលដល់ចំណុចដើមត្រាង ខាងជើងកំពង់ដង្កោមានឱកាលបានឆក់ទូរស័ព្ទដៃបានសម្រេចចំនួន ០១គ្រឿង ។

ក្រៅពីខ្ញុំបាទ និងបក្សពួកខ្ញុំទាំង០២ ខាងលើធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ គឺពួកខ្ញុំចែកចាយគ្រឿងញៀននៅក្នុងភូមិសាស្រ្ដ ឃុំបឹងខ្យាង ខេត្តកណ្ដាល រីឯ អ្នកទិញគឺគ្រប់ទីកន្លែង ។ -ដោយមានការចង្អុលបង្ហាញ ពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង សម្របសម្រួលនីតិវិធី ពី លោក ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានកសាងសំណុំរឿងតាមនីតិវិធី ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា ស្នើឱ្យនូវែលសេឡង់ធ្វើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ការកែច្នៃកសិផល និងអភិវឌ្ឍន៍ធនធានមនុស្ស និងបង្ហាញអំពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com