ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
មន្រ្តីត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងចំណេះដឹងជាប់ជាប្រចាំ
ថ្ងៃទី ៖ 18-09-2024, ដោយ​​ Dara007 , 32 Views
                     
ភ្នំពេញៈ លោក វង្សី វិស្សុត ប្រាប់ដល់មន្រ្តីទាំងអស់ ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងចំណេះដឹងជាប់ជាប្រចាំ ដោយធ្វើការផង និងរៀនផង។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការត្រួតពិនិត្យនីត្យានុកូលភាព» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី វង្សី វិស្សុត រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានជំរុញដល់មន្រ្តីទាំងអស់ ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងចំណេះដឹងជាប់ជាប្រចាំ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍«Life-long learning» ដោយធ្វើការផង និងរៀនផង ហើយរៀនក្នុងស្ថាប័នខ្លួនឯងផង និងរៀនពីខាងក្រៅផង ដើម្បីបន្តរក្សាខ្លួនជាមនុស្សដែលមានប្រយោជន៍សម្រាប់សង្គមជាតិ។

លោកបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ថាមពល និងភាពជាក់ស្តែងនិយម របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមុំទី១ បានកំណត់យក “ការពង្រឹងនិងការកែទម្រង់ស្ថាប័ន” ជាចំណុចចាំបាច់ និងស្នូល តាមរយៈការបន្តកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ហើយបំពេញការងារនៅក្នុង “ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ” និងធានាបាននូវប្រសិទ្ធភាពខ្ពស់នៅក្នុងគ្រប់ទិដ្ឋភាព នៃកិច្ចប្រតិបត្តិការរបស់ខ្លួន ទាំងការដឹកនាំ ការសម្របសម្រួល ការត្រួតពិនិត្យ និងការវាយតម្លៃលើការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល ក្នុងបរិការណ៍ដ៏ស្មុគស្មាញនៃសង្គម សេដ្ឋកិច្ច ទាំងក្នុងនិងក្រៅប្រទេស។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មុំទី៤ បានកំណត់យកការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពច្បាប់ និងប្រព័ន្ធយុត្តិធម៌ មានគោលដៅពង្រឹងគោលការណ៍នីតិរដ្ឋ ពង្រឹងការប្រយុទ្ធប្រឆាំងអំពើបំពានដោយអយុត្តិធម៌ក្នុងសង្គម និងពង្រឹងជំនឿទុកចិត្តពីសាធារណជនមកលើវិស័យយុត្តិធម៌ ដែលជាកត្តារួមចំណែកដ៏សំខាន់ក្នុងការធានាថែរក្សាស្ថិរភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនាក្នុងសង្គមជាតិ។

លោក វង្សី វិស្សុត បានបន្ដថា៖ «នៅក្នុងសង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋ រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល ដែលនៅក្នុងនោះ មានចែងអំពីគោលការណ៍ធំៗជាច្រើនដូចជា ស្ថាប័ននយោបាយ និងធម្មនុញ្ញ ស្ថាប័នធានាការអនុវត្តច្បាប់ សិទ្ធិ និងកាតព្វកិច្ចរបស់ពលរដ្ឋ ប្រព័ន្ធសេដ្ឋកិច្ច សំដៅធានានិរន្តរភាព និងប្រសិទ្ធភាពនៃការដឹកនាំរដ្ឋ ដែលយកប្រជាជនជាធំ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា ស្នើឱ្យនូវែលសេឡង់ធ្វើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ការកែច្នៃកសិផល និងអភិវឌ្ឍន៍ធនធានមនុស្ស និងបង្ហាញអំពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com