ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ស ថេត ស្នើរឱ្យអ្នកបើកបរផ្តល់សេវាដឹកជញ្ជូន ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន
ថ្ងៃទី ៖ 18-09-2024, ដោយ​​ Dara007 , 37 Views
                     
ភ្នំពេញ : នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានស្នើរឱ្យអ្នកបើកបរផ្តល់សេវាដឹកជញ្ចូនទាំងអស់នៅក្នុងរាជធានីភ្នំពេញ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ។

ការលើកឡើងរបស់នាយឧត្តមសេនីយ៍ អគ្គស្នងការ ក្នុងពិធីសំណេះសំណាលជាមួយអ្នកអ្នកបើកបរផ្តល់សេវាដឹកជញ្ចូនទំនិញ និងអាហារ ដោយមានការចូលរួមពីលោកកឹម បញ្ញា នាយកអង្គការ AIP ប្រចាំនៅកម្ពុជា ជាម្ចាស់អំណោយមួកសុវត្ថិភាព , អគ្គស្នងការរងទទួលផែន , ប្រធាននាយកដ្ឋាន , តំណាងក្រុមហ៊ុនដឹកជញ្ចូនចំនួន១០ រួមទាំងបុគ្គលិកជាអ្នកដឹកជញ្ចូនសរុប ៣៣៥នាក់ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត បានមានប្រសាសន៍ថា ការប្រកបរបររកស៊ីទទួលទានរបស់បងប្អូនដឹកជជញ្ជូន វាជារឿងត្រឹមត្រូវ និងសុច្ចរិតភាព ក្នុងការរស់នៅក្នុងសង្គមហើយ ក៏ប៉ុន្តែ ដោយសារកិច្ចការងាររបស់បងប្អូន គឺត្រូវពឹងផ្អែកទាំងស្រុងលើការចរាចរណ៍ធ្វើដំណើរយ៉ាងមមាញឹកនៅលើដងផ្លូវសាធារណះ ដូច្នោះហើយ កត្តានេះគឺចាំបាច់ត្រូវទាមទារឱ្យអ្នកបើកបរទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវដាច់ខាត ។

នាយឧត្តមសេនីយ៍បានលើកឡើងបន្តថា កន្លងមក បងប្អូនអ្នកប្រកបរបរដឹកជញ្ចូនទំនិញ និងម្ហូបអាហារមួយចំនួន តែងឧស្សាហ៍បើកបរលឿនៗ វ៉ាជែងល្មើសល្បឿន និងបំពានសិទ្ធិអាទិភាពអ្នកបើកបរដទៃ ដែលកត្តាទាំងនេះ បានជះនូវឥទ្ធិពលអាក្រក់ដល់របៀបរៀបរយលើដងផ្លូវសាធារណះ ពិសេសទទួលរងនូវការរិះគន់ច្រើនពីសំណាក់ប្រជាពលរដ្ឋដែលបានឃើញផ្ទាល់ និងតាមបណ្តាញសង្គមជាដើម ។ លោក ស ថេត ណែនាំឱ្យបងប្អូនគោរពច្បាប់ និងគិតពីអាយុជីវិតផ្ទាល់ខ្លួនជារឿងសម្ខាន់ និងអាទិភាពចំពោះមុខ ។ សូមបងប្អូនកុំគិតតែការចង់បំពេញឱ្យទាន់ចិត្តចង់បានរបស់អ្នកដទៃ ហើយភ្លេចគិតពីផលប៉ះពាល់ដល់ខ្លួនឯង ។

លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនការងារចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណះ បានឱ្យដឹងថា ក្នុងរយះពេល០៨ខែដើមឆ្នាំ២០២៤នេះ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ កើតឡើងដល់៥៩១ករណី ដែលបានឆក់យកអាយុជីវិតមនុស្សសរុប១៧៣នាក់ ។

ដែលក្នុង៥៩១ករណី មាន៦០ភាគរយកើតឡើងដោយសារការល្មើសល្បឿន និង៤០ភាគរយ បើកបរដោយធ្វេសប្រហែសមិនគោរពច្បាប់ ។ តំណាងក្រុមហ៊ុនដឹកជញ្ចូន សម្តែងក្តីរីករាយ និងពេញចិត្តចំពោះការបង្កើតកម្មវិធីសំណេះនេះឡើងមក ។

ដែលនេះជាជ្រុងមួយ នៃផ្នែកអប់រំផ្សព្វផ្សាយ និងបង្កើនចំណេះដឹងផ្នែកច្បាប់ចរាចរណ៍ឱ្យកាន់តែទូលំទូលាយ ដល់បុគ្គលិកដឹកជញ្ចូនគ្រប់ៗគ្នាដែលកំពុងមានវត្តមាន។ ក្រោយចប់កម្មវិធីសំណេះសំណាល នាយឧត្តមសេនីយ៍អគ្គស្នងការ ក៏បានអញ្ចើញចែកមួកសុវត្ថិភាពថ្មីមួយ ជូនបុគ្គលិកដឹកជញ្ចូនទាំង៣៣៥នាក់ ដើម្បីយកទៅប្រើប្រាស់ផងដែរ ។

សូមបញ្ជាក់ថា ផ្អែកតាមការបញ្ជាក់ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នគរបាលនឹងរៀបរៀងកម្មវិធីជួបសំណេះសំណាលបែបនេះ នៅរៀងរាល់០៦ខែម្តងជាមួយបងប្អូនអ្នកដឹកជញ្ចូនទាំងអស់ នៅរាជធានីភ្នំពេញ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា ស្នើឱ្យនូវែលសេឡង់ធ្វើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ការកែច្នៃកសិផល និងអភិវឌ្ឍន៍ធនធានមនុស្ស និងបង្ហាញអំពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com