ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ TYDA បានបោះជំហានក្លាយទៅជាមហាគ្រួសារដ៏ធំមួយ
ថ្ងៃទី ៖ 08-09-2024, ដោយ​​ Dara007 , 42 Views
                     
ភ្នំពេញៈ លោកជំទាវបណ្ឌិត បានសម្តែងនូវក្តីរីករាយដែលកម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌TYDA បានបោះជំហានក្លាយទៅជាមហាគ្រួសារដ៏ធំមួយ ហើយលោកជំទាវបណ្ឌិត បានកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកានៃកម្លាំងស្ម័គ្រចិត្ត TYDA ទាំងអស់ ដែលបានរួមចំណែកជាធាតុផ្សំក្នុងការបន្តនិរន្តភាពរបស់សមាគម ។ ការលើលឡើងរបស់ លោកជំទាវបណណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតក្នុងឱកាសសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានប្រកាសបញ្ចូលសមាជិកថ្មីបន្ថែមចំនួន ១.០០៥ នាក់ ទៀត នៅ ឌឹព្រីមៀរ សែន សុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៤។

សូមបញ្ជាក់ផងដែរថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១២ ក្រោមគំនិតផ្ដួចផ្ដើមផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយបានដឹកនាំផ្ទាល់ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងគោលបំណងផ្ដល់សេវាព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា និងពណ៌សម្បុរឡើយ ។ មកទល់បច្ចុប្បន្ននេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) មានសមាជិកសរុបចំនួន ១០.២៥៥ នាក់ ដោយបានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋក្រីក្របានចំនួន ៥៤១.៨៥១ នាក់ ក្នុងនេះមានអ្នកជំងឺធ្ងន់ធ្ងរចំនួន ៨.០៦៦ នាក់ ត្រូវបានបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ ហើយមានអ្នកជំងឺបេះដូងចំនួន ៧២ នាក់ ទទួលបានការវះកាត់ដោយជោគជ័យ១០០% ។

ជាមួយគ្នានេះ អំឡុងពេលនៃវិបត្តិរងការរាតត្បាតនៃជំងឺកូវីត-១៩ សមាគម TYDA បានចុះយកសំណាកអ្នកពាក់ព័ន្ធសរុបចំនួន ៧៤៩ .០១៨ ករណី ព្យាបាលអ្នកជំងឺកូវីដ-១៩បានចំនួន ២៥.៨៤២ នាក់ និងចូលរួមចាក់វ៉ាក់សាំងកូវីត-១៩បានចំនួន ៣៧៩.០៩២ នាក់ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ស្វាយចន្ទី គឺជាកសិផលដ៏សំខាន់​ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា ដោយគិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com