ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ទស្សនវិស័យ និងគោលដៅសម្តេចធិបតី បញ្ចប់ការរងគ្រោះដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ និងផ្តល់សុខសុវត្ថិភាពពេញលេញ ជូនប្រជាជនកម្ពុជា
ថ្ងៃទី ៖ 07-09-2024, ដោយ​​ Dara007 , 49 Views
                     
សៀមរាបៈ លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ថា ទស្សនវិស័យ និងគោលដៅរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការបញ្ចប់ការរងគ្រោះដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ និងផ្តល់សុខសុវត្ថិភាពពេញលេញ ជូនប្រជាជនកម្ពុជា តាមរយៈការកាត់បន្ថយការស្លាប់ របួស និងការរំដោះផ្ទៃដី គឺជាកាតព្វកិច្ចចម្បង និងការទទួលខុសត្រូវរបស់អាជ្ញាធរមីន។

នេះជាការលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ តាងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ «លទ្ធផលនៃការអនុវត្តគម្រោងសាកល្បងការប្រើប្រាស់ឧបករណ៍វាយតម្លៃហានិភ័យ ក្នុងការគ្រប់គ្រងការគម្រាមកំហែងដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា» ក្រោមការគាំទ្រទាំងថវិកា និងបច្ចេកទេស ពីមជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវសម្រាប់ការបោសសម្អាតមីនមនុស្សធម៌(GICHD) ដែលបានប្រារព្ធធ្វើនៅខេត្តសៀមរាប កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤។ សិក្ខាសាលាផ្សព្វផ្សាយនេះ មានការចូលរួមពីស្ថាប័នអាជ្ញាធរមីន តំណាងរដ្ឋបាលទាំង២៥រាជធានីខេត្ត អង្គភាពម៉ាពូ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីនជាតិ-អន្តរជាតិ និងតំណាង GICHD ។

លោក បានបន្តទៀតថា សហគមន៍សកម្មភាពមីននៅកម្ពុជា ដែលដឹកនាំ និងសម្របសម្រួលដោយអាជ្ញាធរមីន ប្តេជ្ញាបន្តរក្សាទំនួលខុសត្រូវ និងបន្តដំណើរឆ្ពោះទៅមុខ ក្នុងការអនុវត្តនូវចក្ខុវិស័យ និងគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះ ដើម្បីសម្រេចបានកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ស្របតាមការវិវត្តន៍នៃវិស័យសកម្មភាពមីននេះ កម្ពុជា កំពុងស្វែងយល់អំពីការរៀបចំផែនការយុទ្ធសាស្រ្តរយៈពេលវែង ក្នុងការដោះស្រាយការគំរាមកំហែងដែលនៅសេសសល់ ក្រោយបញ្ចប់ការបោសសម្អាតគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមដទៃទៀត។

លោក បានបញ្ជាក់ថា ផែនការឈានទៅរកការដោះស្រាយបញ្ហានៅសេសសល់ ត្រូវការគិតគូរឱ្យបានច្បាស់លាស់ ស្វែងរកការប្រឹក្សាពីគ្រប់ភាគីពាក់ព័ន្ធ ត្រូវមានវិធីសាស្រ្ត ឧបករណ៍វាយតម្លៃត្រឹមត្រូវ និងត្រូវរៀបចំផែនការឱ្យបានគ្រប់ជ្រុងជ្រោយ មុនកំណត់កម្រិតនៃការគំរាមកំហែង។ ជាមួយគ្នានោះ តាងនាមសហគមន៍សកម្មភាពមីននៅកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ មជ្ឈមណ្ឌល GICHD ដែលបានគាំទ្រនូវដំណើការអនុវត្តគម្រោងសាកល្បងការប្រើប្រាស់ឧបករណ៍វាយតម្លៃហានិភ័យ ក្នុងការគ្រប់គ្រងការគម្រាមកំហែងដែលនៅសេសសល់នៅកម្ពុជា។

លោក បានបន្ថែមទៀតថា ការគាំទ្រគម្រោងសាកល្បងរបស់ GICHD តាមរយៈអាជ្ញាធរមីន បានធ្វើឡើងស្របនឹងពេលដែល អាជ្ញាធរមីន ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បាននឹងកំពុងរៀបចំផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០២៦-២០៣០ និងគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ដើម្បីបន្តដោះស្រាយផលប៉ះពាល់អវិជ្ជមានបង្កឡើងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ស្វាយចន្ទី គឺជាកសិផលដ៏សំខាន់​ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា ដោយគិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com