ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ខ័ណ្ឌ ចំណាន ៖ រដ្ឋាភិបាលដាក់ចេញនូវវិធានការទប់ស្កាត់ការចូលកាន់កាប់ដីរដ្ឋដោយខុសច្បាប់
ថ្ងៃទី ៖ 07-09-2024, ដោយ​​ admin , 44 Views
                     
រតនគិរី : លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តតំណាង លោក ញ៉ែម សំអឿន អភិបាល ខេត្តរតនគិរី នៅព្រឹកថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់អចលនវត្ថុនៅចំនួន២ភូមិ គឺភូមិ ពីង និងភូមិប្រាក់ ស្ថិតក្នុងឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ពីលោកមេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាព និងអាជ្ញាធរស្រុកអូរជុំ ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបផងដែរ។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលវិញ្ញាបនបត្រដីធ្លីពេលនេះ លោក ខ័ណ្ឌ ចំណាន បានលើកឡើងថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល បានកំណត់ការគ្រប់គ្រងដីធ្លី តាមរយៈការជម្រុញ ការចុះបញ្ជីដីដែលរួមមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការចុះបញ្ជីមានលក្ខណៈដាច់ដោយដុំ ការចុះបញ្ជីបំពេញបន្ថែម ការចុះបញ្ជីបន្ត ការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិច ការចុះបញ្ជីដីរដ្ឋ ព្រមទាំងផ្តល់ប័ណ្ណកម្មសិទ្ធិជូនអ្នកកាន់កាប់ដីដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ត្រឹមត្រូវតាមលក្ខណៈច្បាប់។ ជាមួយ គ្នានេះដែរ ក៏បានដាក់ចេញនូវវិធានការទប់ស្កាត់ការចូលកាន់កាប់ដីរដ្ឋដោយខុសច្បាប់ និងបន្តពិនិត្យធ្វើ ប្រទានកម្មជូនប្រជាពលរដ្ឋ ដែលរស់នៅ និងអាស្រ័យផលជាក់ស្ដែងព្រមទាំងការជម្រុញ ការដោះស្រាយវិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការ ការដោះស្រាយតាមរយៈគណៈកម្មការសុរិយោដីថ្នាក់ក្រុង ស្រុក ខេត្ត និងថ្នាក់ជាតិ។

លោក បន្តថា កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក៏ត្រូវបានកំណត់ជាអាទិភាព ហើយអាចដំណើរការបានដោយជោគជ័យអាស្រ័យដោយមានការចូលរួមអនុវត្តពីអាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ និងគ្រប់ភាគីដែលពាក់ព័ន្ធ។ហើយ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលពុកម៉ែទទួលបាននាពេលនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់បងប្អូនដែលជាម្ចាស់កម្មសិទ្ធិ ដែលអាចបញ្ជាក់ពីសិទ្ធិស្របច្បាប់នៃការរស់នៅ និងកាន់កាប់ដីធ្លី ភាពច្បាស់លាស់នៃព្រំប្រទល់ដី លុបបំបាត់នូវវិវាទដីធ្លី អាចយកទៅតតាំងជាមួយតតិយជន អាចយកទៅដាក់បានប្រាក់ (ខ្ចីប្រាក់) ពីគ្រឹះស្ថាន ហិរញ្ញវត្ថុ និងអាចយកទៅ ប្រើប្រាស់ផ្សេងៗ តាមដែលអាចធ្វើបាន ។

សូមបញ្ជាក់ថា បើតាមការលើកឡើង ពីលោក ទឹម មុន្នីរតន៍ អនុប្រធានមន្ទីររៀបចំដែនដីខេត្តរតនគិរី ៖ វិញ្ញាបនបត្រដែលធ្វើការចែកជូនប្រជាពលរដ្ឋភូមិទាំង២ភូមិនាពេលនេះមានចំនួន៦៥០ វិញ្ញាបនបត្រក្នុងនោះ ភូមិពីង មានចំនួន១០៧វិញ្ញាបនបត្រ មានដីលំនៅដ្ឋានចំនួន៧០ ក្បាលដីដីកសិកម្មចំនួន៣៧ ក្បាលដី។ ភូមិប្រាក់ចំនួន ៥៤៣វិញ្ញាបនបត្រមានដីលំ នៅដ្ឋានមានចំនួន ២៤៦ ក្បាលដី ដីកសិកម្មមានចំនួន ២៩៥ ក្បាលដី ដីរដ្ឋសាលារៀនចំនួន ០២ ក្បាលដី ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ស្វាយចន្ទី គឺជាកសិផលដ៏សំខាន់​ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា ដោយគិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com