ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អាណាព្យាបាល បង្ហាញចិត្ដរំភើបពេលឃើញកូនៗ ស្រលាញ់ការសិក្សា មានសីលធម៌ ក្លាហាន និងចេះជួយធ្វើកិច្ចការផ្ទះ
ថ្ងៃទី ៖ 27-07-2024, ដោយ​​ Dara007 , 82 Views
                     
កំពង់ឆ្នាំងៈ អាណាព្យាបាល បង្ហាញចិត្ដរំភើបពេលឃើញកូនៗ ស្រលាញ់ការសិក្សា មានសីលធម៌ ក្លាហាន និងចេះជួយធ្វើកិច្ចការផ្ទះ បន្ទាប់ពីកូនរបស់គាត់បានចូលរៀននៅក្នុងសាលាគំរូស្ដង់ដាដំបូងក្នុងរយៈពេលប៉ុន្មានខែនេះ។

អាណាព្យាបាលជាច្រើនរូប បានសម្ដែងអារម្មណ៍រីករាយ និងគាំទ្រចំពោះសម្ដេចធិបតីដែលបានឱ្យអនុវត្ដសាលាគំរូស្ដង់ដាដំបូង ដើម្បីដាក់២ម៉ោងបន្ថែមនេះ គឺបានកែប្រែឥរិយាបថកូនៗរបស់ពួកគាត់យ៉ាងច្រើន ទាំងសីលធម៌ ក្លាហាន ចូលចិត្ដក្នុងការរៀនសូត្រ និងមានអនាម័យល្អ ។ ជាពិសេស ចេះជួយកិច្ចការការងារផ្ទះបានយ៉ាងល្អប្រសើរ។ ការសម្ដែងការក្ដីរំភើបរបស់អាណាព្យាបាលនេះ ធ្វើឡើងបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះពិនិត្យ និងស្ដាប់ការអនុវត្ដសកម្មភាពក្រៅផ្លូវការរបស់សម្ដេច នាព្រឹកថ្ងៃសៅរ៍ ទី២៧ កក្កដា ២០២៤នេះ។

ក្នុងន័យនេះ អាណាព្យាបាលអស់ក្ដីកង្វល់លើការអប់រំណែនាំកូនៗតទៅទៀតហើយ ខណៈដែលបានឃើញក្មេងៗជាយុវជនជាច្រើនបានភ្លើតភ្លើន និងគេចសាលាមិនចូលរៀនផងដែរ។

ក្នុងឱកាសនោះ អាណាព្យាបាលជាច្រើនរូប បានថ្លែងអំណរគុណចំពោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដីកម្ពុជា ដែលបានបង្ហាញការយកចិត្ដទុកដាក់ជួយដល់កូនៗ និងសិស្សានុសិស្ស ដើម្បីក្លាយជាក្មេងល្អ និងជាធនធានមនុស្សសម្រាប់គ្រួសារ និងសង្គមជាតិ ។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលធ្វើអ្វីៗ ដើម្បីអនាគតកូនខ្មែរ និងបន្សល់ទុកស្នាដៃជូនពលរដ្ឋ និងសង្គមជាតិតែប៉ុណ្ណោះសម្រាប់ធ្វើឱ្យប្រជាពលរដ្ឋរស់នៅមានសុខុមរមនីកម្មសង្គមជាតិតែមួយ។

សម្ដេចធិបតីបានបញ្ជាក់ថា ការបង្កើតឱ្យមានសាលាគំរូស្ដងដានាពេលនេះ គឺចង់ឃើញសិស្សានុសិស្សទាំងអស់ទទួលបានការអប់រំ មានសីលធម៌ និងរស់នៅមានអនាម័យ ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ជាពិសេស ជាគ្រឹះឱ្យសិស្សរៀននៅបឋមសិក្សាត្រូវចេះអក្សរខ្មែរ និងគណិតវិទ្យាឱ្យបានច្បាស់លាស់ជាងភាសារបរទេស ដើម្បីអាចឡើងទៅរៀននៅអនុ និងវិទ្យាល័យ។

សម្តេចធិបតីបន្ថែមថា យើងនឹងយកគំរូនៅសាលាតាមស្ដង់ដាដំបូងនេះ ទៅអនុវត្ដនៅតាមសាលាផ្សេងទៀតនៅទូទាំងប្រទេសនាពេលខាងមុខ ដែលមានជាង ៧ពាន់សាលា នាពេលខាងមុខ។

សម្ដេចធិបតី ក៏បានសម្ដែងការរីករាយ និងអរគុណចំពោះការចូលរួមរបស់ឪពុកម្ដាយ បន្ទាប់ពីការតភ្ជាប់រវាងឪពុកម្ដាយ និងលោកគ្រូអ្នកគ្រូ គឺជាកិច្ចការល្អ ដើម្បីពង្រឹងអប់រំកូនៗ ជាមួយសាលាផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើឱ្យជប៉ុន បង្កើនចំនួនពលករជំនាញកម្ពុជាទៅធ្វើការបន្ថែមទៀតក្នុងវិស័យកម្មន្តសាល ជួសជុលរថយន្ត គ្រឿងម៉ាស៊ីន កសិកម្ម ទេសចរណ៍ជាដើម ខណៈបច្ចុប្បន្នមានកម្មសិ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com