ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ភរិយានាយករដ្ឋមន្រ្ដី ផ្តល់ឱកាសអាហារូបករណ៍ដល់សិស្ស-និសិ្សត ឱ្យទទួលបានលទ្ធភាពបន្តការសិក្សាទាំងក្នុង និងក្រៅប្រទេស
ថ្ងៃទី ៖ 24-05-2024, ដោយ​​ Dara007 , 79 Views
                     
ភ្នំពេញៈ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្លែងថា គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសអាហារូបករណ៍ដល់សិស្ស-និសិ្សត ឱ្យទទួលបានលទ្ធភាពបន្តការសិក្សាទាំងក្នុង និងក្រៅប្រទេស ក្នុងគោលបំណងគាំទ្រដល់ការអនុវត្តយុទ្ធ របស់រាជរដ្ឋាភិបាល សំដៅសម្រេចបាននូវគោលដៅ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លែងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី របស់គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាមួយថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា អង្គការ-សមាគម ក្រុមហ៊ុន ធានាគារ ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានផ្តល់អាហារូបករណ៍ជារៀងរាល់​ឆ្នាំជូនដល់ សម្តេចតេជោ និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ក៏ដូចជា សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ផ្ទាល់ សម្រាប់បែងចែកទៅដល់សិស្ស-និស្សិតក្រីក្រ ឱ្យទទួលបានការអប់រំចំណេះដឹង និងឱកាសបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់ទៅមុខទៀត នាព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៤ ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និសិ្សតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​ដាក់​ចេញយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី ១ ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្ដផ្ដល់អាទិភាពខ្ពស់ចំពោះ «កត្តាមនុស្ស» សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយហេតុថា មូលធនមនុស្សដែលមានគុណភាព និងសុខភាពល្អ គឺជាទ្រព្យសកម្មជាតិ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានានូវចីរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលវែង និងជវភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ​ប្រកបដោយ បរិយាបន្ន និងភាពធន់ ។

ក្នុងបរិបទនេះ​ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសអាហារូបករណ៍ដល់សិស្ស-និសិ្សត ឱ្យទទួលបានលទ្ធភាពបន្តការសិក្សាទាំងក្នុង និងក្រៅប្រទេស ក្នុងគោលបំណងគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តនានា របស់រាជរដ្ឋាភិបាល សំដៅសម្រេចបាននូវគោលដៅ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។ ទន្ទឹមនឹងនេះ ការចូលរួមរបស់គ្រឹះស្ថានសិក្សា ក៏ដូចជា អង្គការ-សមាគម ក្រុមហ៊ុន ធនាគារ និងសប្បុរសជនទាំងអស់ ពិតជាបានជួយពង្រីកនូវវិសាលភាព និងលទ្ធភាពនៃការផ្តល់អាហារូបករណ៍ ឱ្យបានកាន់តែទូលំទូលាយថែមទៀត សំដៅរួមចំណែកក្នុងការកសាងមូលធនមនុស្ស ប្រកបដោយសក្តានុពល ចំណេះដឹង ជំនាញ អាកប្បកិរិយា សម្រាប់បម្រើឱ្យការអភិវឌ្ឍប្រទេសជាតិ។

ជាចុងក្រោយ លោកជំទាវបណ្ឌិត បានអរគុណចំពោះ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធនធាន ក្នុងការចូលរួមចំណែក និងបំពេញតួនាទីប្រកបដោយភាពប៉ិនប្រសប់ សស្រាក់សស្រះ និងភាពបុរេសកម្ម ដើម្បីបុព្វហេតុដ៏ថ្លៃថ្លាឧត្តុង្គឧត្តមជូនជាតិ និងប្រជាជន ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញ : លោក Lee Cheol-Woo អភិបាលខេត្ត បានគូសបញ្ជាក់ពីភាពជោគជ័យលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសដែលបាននឹងកំពុងបង្កើតចេញជាផ្លែផ្កាសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ បច្ចុប្បន្នក្រុមហ៊ុនវិនិយោគរបស់កូរ៉េខាងត្បូង ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com