ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចធិបតី ប្រកាសដកអភិបាលក្រុង ស្រុក ដែលគ្មានសមត្ថភាព និងអសកម្ម
ថ្ងៃទី ៖ 31-03-2024, ដោយ​​ Dara007 , 262 Views
                     
ពោធិ៍សាត់ៈ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដកអភិបាលក្រុង ស្រុក ដែលគ្មានសមត្ថភាព និងអសកម្ម ដើម្បីធានាការពារផលប្រយោជន៍ជាតិជាធំ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លង ព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត មណី រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងពិនិត្យឡើងវិញ ចំពោះការដាក់អភិបាលស្រុក ខណ្ឌ ពីព្រោះថា មុខព្រួយក្ដៅ គឺត្រូវការមេទ័ពខ្លាំង ដើម្បីធានាថា កន្លែងណាក្ដៅ ត្រូវដាក់មេទ័ពខ្លាំង ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងសង្គមជាតិបានទាន់ពេលវេលា។

សម្តេចធិបតី បានបញ្ជាក់ថា មន្រ្ដីថ្នាក់ក្រោមជាតិ ត្រូវចេះដោះស្រាយបញ្ហា កុំចាំតែថ្នាក់ជាតិជួយ បន្ទាប់អំណាចថ្នាក់លើបានផ្ដល់ជូនហើយ ប៉ុន្ដែបើដោះស្រាយអស់លទ្ធភាពហើយ ចាំស្នើទៅថ្នាក់លើជួយដោះស្រាយបន្ដ ។ សម្តេចធិបតី អះអាងថា រាជរដ្ឋាភិបាលមិនចាំតែអង្គុយបក់ផ្សែង នៅកន្លែងក្ដៅរហូតនោះទេ គឺត្រូវហ៊ានវះកាត់ និងសម្រេចផ្លាស់ប្ដូរ ដើម្បីការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ។

សម្ដេចបន្ថែមថា បើមេទ័ពសកម្មហើយ តែគីឡូមិនដល់ គឺយើងត្រូវតែមានការលើកទឹកចិត្ដដោយដាក់ទៅកន្លែងណាមួយឱ្យចំជំនាញរបស់គាត់ ហើយដាក់មេទ័ពថ្មីដែលខ្លាំង និងសកម្មបន្ថែមទៀត ដើម្បីជំនួសមកវិញដែលឆ្លើយតបទៅស្ថានការណ៍ទាន់ពេលវេលាផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជាបង្ហាញចំណាប់អារម្មណ៍របស់វិស័យឯកជនអាល្លឺម៉ង់ក្នុងស្វែងរកឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា ព្រមទាំងបង្ហាញបំណងពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com