ថ្លែក្នុងឱកាសអញ្ជើញជាអធិបតីភាពភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកងយោធពលខេមរភូមិន្ទ ចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសម្ពោធសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាព ស្ថិតនៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលនៅនីតិកាលទី៧ បាននិងកំពុងបន្តជំរុញការកែទម្រង់ការពារជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត អភិក្រមនៅក្នុងការកែទម្រង់របស់យើង គឺផ្អែកទៅលើការកែទម្រង់ ដើម្បីពង្រឹងខាងក្នុង និងកិច្ចសហប្រតិបត្តិការ ដើម្បីពង្រីកមិត្តខាងក្រៅ។
សម្ដេចធិបតី បានគុសបញ្ជាក់ថា ការធ្វើកែទម្រង់ពង្រឹងសមត្ថភាពកងទ័ព គឺជាការចាំបាច់ ការធ្វើកែទម្រង់ទំនើបកម្មរចនាសម្ព័ន្ធ ការហ្វឹកហ្វឺន និងគ្រឿងបំពាក់។
ទន្ទឹមនឹងនេះ ការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដែលគ្រោងបើកវគ្គដំបូងនៅដើមខែវិច្ឆិកា ដើម្បីចូលរួមក្នុងការពង្រឹងកងទ័ពឱ្យកាន់តែខ្លាំងក្លា និងតាមតម្រូវការជាក់ស្តែងរបស់កងទ័ព" ។
ជាមួយគ្នានេះ សម្ដេចធិបតី ប្រកាសថា កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះដើម្បីធ្វើសមយុទ្ធយាធាជាមួយប្រទេសចិន អាមេរិក ជប៉ុន កូរ៉េខាត្បូង អង្គការសហប្រជាជាតិ និងបណ្ដាប្រទេសស៊ានផងដែរ៕