ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះធ្វើសមយុទ្ធយាធាជាមួយប្រទេសចិន អាមេរិក ជប៉ុន កូរ៉េខាត្បូង
ថ្ងៃទី ៖ 24-10-2026, ដោយ​​ Dara007 , 15 Views
                     
កំពង់ស្ពឺៈ សម្ដេចធិបតី ថ្លែងថា កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះធ្វើសមយុទ្ធយាធាជាមួយប្រទេសចិន អាមេរិក ជប៉ុន កូរ៉េខាត្បូង ដើម្បីពង្រឹងវិស័យការពារជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ថ្លែក្នុងឱកាសអញ្ជើញជាអធិបតីភាពភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកងយោធពលខេមរភូមិន្ទ ចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសម្ពោធសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាព ស្ថិតនៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ឆ្នាំ២០២៦នេះកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះដើម្បីធ្វើសមយុទ្ធនាគមាសជាមួយប្រទេសចិន ក្នុងឆ្នាំ២០៧ នឹងសមយុទ្ធយាធាអាមេរិក និងឆ្នាំបន្ទាប់ទៀតធ្វើសមយុទ្ធយាធាជាមួយជប៉ុន កូរ៉េខាត្បូង អង្គការសហប្រជាជាតិ និងបណ្ដាប្រទេសស៊ានផងដែរ ដើម្បីរួមគ្នាការពារសន្ដិភាព និងសន្ដិសុខនៅក្នុងតំបន់ និងសកលលោក។

 

សម្ដេចធិបតី គូសបញ្ជាក់ថា រាជរដ្ឋាភិបាលនៅនីតិកាលទី៧ បាននិងកំពុងបន្តជំរុញការកែទម្រង់ការពារជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត អភិក្រមនៅក្នុងការកែទម្រង់របស់យើង គឺផ្អែកទៅលើការកែទម្រង់ ដើម្បីពង្រឹងខាងក្នុង និងកិច្ចសហប្រតិបត្តិការ ដើម្បីពង្រីកមិត្តខាងក្រៅ។ សម្ដេចធិបតី បានបញ្ជាក់ទៀតថា ការធ្វើកែទម្រង់ពង្រឹងសមត្ថភាពកងទ័ព គឺជាការចាំបាច់ ការធ្វើកែទម្រង់ទំនើបកម្មរចនាសម្ព័ន្ធ ការហ្វឹកហ្វឺន និងគ្រឿងបំពាក់។

ទន្ទឹមនឹងនេះ ការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដែលគ្រោងបើកវគ្គដំបូងនៅដើមខែវិច្ឆិកា ដើម្បីចូលរួមក្នុងការពង្រឹងកងទ័ពឱ្យកាន់តែខ្លាំងក្លា និងតាមតម្រូវការជាក់ស្តែងរបស់កងទ័ព" ។

សូមបញ្ជាក់ថា ក្នុងរយៈពេល២០ឆ្នាំនេះ កម្ពុជាបានពង្រីកជំនាញរបស់ខ្លួនរហូតដល់០៩ ជំនាញ រួមមាន ជំនាញបោសសំអាតមីន អាវុធហត្ថ វិស្វកម្មសំណង់ផ្ដេក-បញ្ឈរ វិស្វកម្មព្រលានយន្តហោះ មន្ទីរពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា ទៅកាន់បេសកកម្ម ចំនួន១២ ក្នុងប្រទេសចំនួន១០ សរុប៧៤កង មានចំនួន១០,៩១៤នាក់ ក្នុងនោះស្ត្រីចំនួន១,០៨៣នាក់។ ប្រទេសទាំង១០ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ សាយប្រឹស ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល យេមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ បច្ចុប្បន្នកម្លាំងកម្ពុជាមានចំនួន៤៧៥នាក់ ក្នុងនោះស្ត្រី៩៥ នាក់ កំពុងបំពេញបេសកកម្មនៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងកុងហ្គោ លើជំនាញ កម្ទេចគ្រាប់មិនទាន់ផ្ទុះ អាវុធហត្ថ វិស្វកម្មពហុជំនាញ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជាបង្ហាញចំណាប់អារម្មណ៍របស់វិស័យឯកជនអាល្លឺម៉ង់ក្នុងស្វែងរកឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា ព្រមទាំងបង្ហាញបំណងពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com