ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ខុនដូរ THE PARK WAY នៅសង្កាត់ទួលសង្កែទី១ គ្មានបទល្មើស Online Scams និងបទល្មើសផ្សេងៗឡើយ
ថ្ងៃទី ៖ 08-08-2026, ដោយ​​ Dara007 , 7 Views
                     
ភ្នំពេញៈ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យរដ្ឋបាលទីតាំងខុនដូរ THE PARK WAY នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ចំនួន៣អគារគឺ«អគារA, អគារB និងអគារC»។ ពាក់ព័ន្ធការងារខាងលើនេះលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយលោកឃ្លាំង ហួត លោក ហ៊ុន សុរិទ្ធី លោក អ៊ីមរ៉ន ហាស្សាន់ និងឯកឧត្តម ពេញ ធារម្យ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយលោកអភិបាលខណ្ឌ ប្ញស្សីកែវ ដោយមានការសម្របសម្រួលផ្នែកច្បាប់ពីលោក ទុង រតនា និងលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ និងមន្រ្តីពាក់ព័ន្ធ ចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងខុនដូរ THE PARK WAY (អគារA, អគារB និងអគារC) ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ។

អគារទាំង៣នោះរួមមាន៖ អគារ A មានកម្ពស់ ៣៦ជាន់ ស្មើនឹង ៤៥០បន្ទប់ អគារ B មានកម្ពស់ ២៦ជាន់ ស្មើនឹង ៥០៤បន្ទប់ និងអគារ C មានកម្ពស់ ៣០ជាន់ស្មើនឹង ៥៧៦បន្ទប់ សរុបទាំង ៣អគារ មានចំនួន ១.៥៣០បន្ទប់ ។

លោកស្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា៖ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានត្រួតពិនិត្យឃើញថាអគារទាំង៣ខាងលើ ត្រូវបានទុកចោល គ្មានមនុស្សស្នាក់នៅ គ្មានបទល្មើស Online Scams និងបទល្មើសផ្សេងៗឡើយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅតាមបណ្តោយផ្លូវចូលឆ្លងកសិន្ធុខាងលិច នៃប្រាសាទបាគង ដើម្បីប្រមូលទិន្នន័យបច្ចេកទេស និងសិក្សាពីស្ថានភាពខូចខាត នៃរចនាសម្ព័ន្ធទាំងមូល មុនន ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com