ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្ដេចធិបតី អនុញ្ញាតឱ្យ គណៈប្រតិភូ CGCC និង GBA Alliance ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព
ថ្ងៃទី ៖ 07-08-2026, ដោយ​​ Dara007 , 47 Views
                     
ភ្នំពេញៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជាអនុញ្ញាតឱ្យ គណៈប្រតិភូ CGCC និង GBA Alliance ដឹកនាំដោយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធានសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង (CGCC) និងជាប្រធានសម្ព័ន្ធសហគ្រិន Guangdong- Hong Kong-Macao Greater Bay Area (GBA Alliance) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រសៀលថ្ងៃសុក្រ ទី៧ សីហា ២០២៦ ។

Sunwah Group គឺជាសាជីវកម្មពហុវិស័យដ៏ធំមួយ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងហុងកុង។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥៧ ដោយចាប់ផ្តើមពីអាជីវកម្មកែច្នៃ និងចែកចាយអាហារសមុទ្រ មុនពេលពង្រីកទៅជាសាជីវកម្មអន្តរជាតិ ដែលមានការវិនិយោគលើវិស័យជាច្រើន រួមមាន អចលនទ្រព្យ ហិរញ្ញវត្ថុ បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ អប់រំ ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាបៃតង។

នៅកម្ពុជា Sunwah Group បានចាប់ផ្តើមវិនិយោគតាំងពីឆ្នាំ ១៩៩៤ ដោយដំបូងផ្តោតលើការបង្កើតរោងចក្រកែច្នៃអាហារសមុទ្រសម្រាប់នាំចេញ។ ក្រោយមក ក្រុមហ៊ុនបានពង្រីកការវិនិយោគទៅលើវិស័យអចលនទ្រព្យ ពាណិជ្ជកម្ម និងការអភិវឌ្ឍគម្រោងធំៗនៅរាជធានីភ្នំពេញ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅតាមបណ្តោយផ្លូវចូលឆ្លងកសិន្ធុខាងលិច នៃប្រាសាទបាគង ដើម្បីប្រមូលទិន្នន័យបច្ចេកទេស និងសិក្សាពីស្ថានភាពខូចខាត នៃរចនាសម្ព័ន្ធទាំងមូល មុនន ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com