ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
បញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការ ករណី កាប់ប្លន់
ថ្ងៃទី ៖ 05-08-2026, ដោយ​​ Dara007 , 101 Views
                     
បន្ទាយមានជ័យៈ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ អៀ គីមឆេ (ស៊ីង) ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្ដីពីករណីកាប់ប្លន់ម៉ូតូ ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៥និង៣០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ នៅចំណុចមុខធនាគារABA ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បង្កដោយជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពធាក់ម៉ូតូរបស់ជនរងគ្រោះដែលកំពុងធ្វើដំណើរតាមផ្លូវនិងទាញកំបិតដេញកាប់មកលើជនរងគ្រោះ ហើយយកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1AF-2358 ហើយជិៈគេចខ្លួន។

ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះភ្លាម លោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្រ្តីនគរបាលយុត្តិធម៌ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញចុះដល់ទីតាំងកើតហេតុ ហើយធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញារបស់ក្រុមជនសង្ស័យពេល រហូតដល់វេលាម៉ោង៩និង៣០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ៖ ១-ឈ្មោះ អ៊ុន គីមហុង ភេទប្រុស អាយុ១៧ឆ្នាំ, ២-ឈ្មោះ ឡៃ ស៊ីឡុង ភេទប្រុស អាយុ១៧ឆ្នាំ នៅចំណុចភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ រួមទាំងចាប់យកវត្ថុតាងនៃបទល្មើស ម៉ូតូចំនួន០២គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំតាមនីតិវិធី។

ចំណែកបក្ខពួកបានរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។    

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយស្ដាប់ចម្លើយរបស់ជនសង្ស័យទាំងពីរនាក់ ឃើញថាមានភាពស៊ីសង្វាក់ និងមានតម្រុយពិរុទ្ធភាពនៃបទល្មើសពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះពិតប្រាកដមែន ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។      

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។    

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ អង្គការ IOM ប្ដេជ្ញាលើកកម្ពស់ជំនាញ និងបង្កើតមុខរបរដល់អតីតជនទេសន្តរប្រវេសន៍ខ្មែរ និងជនទេសន្តរប្រវេសន៍ខ្មែរនៅក្នុងខេត្តជាប់ព្រំដែន ដើម្បីឱ្យអតីតជនទេសន្តរប្រវេសន៍ខ្មែរអាចបង្កើតមុខរបរដោយខ្លួនឯង ឬធ្វើការនៅតាមសហគ្រាស ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com