ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចធិបតី៖ ការកែទម្រង់រដ្ឋបាលសាធារណៈ ជាស្នូលនៃអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព
ថ្ងៃទី ៖ 05-08-2026, ដោយ​​ Dara007 , 42 Views
                     
សៀមរាបៈ សម្តេចមហាបវរធិបតី ថ្លែងថា ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាស្នូលនៃអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព សម្រាប់ប្រទេសកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងកិច្ចប្រជុំអាស៊ានបូកបីលើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ ក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា នៅកម្ពុជា ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាការកែទម្រង់អន្តរវិស័យដ៏សំខាន់មួយ ក្នុងចំណោមការកែទម្រង់សំខាន់ៗចំនួន៥។

សម្តេចធិបតី មានប្រសាសន៍បន្តថា ការកែទម្រង់សំខាន់ៗទាំង៥ រួមមាន៖ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការកែទម្រង់ច្បាប់។

សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ការកែទម្រង់លើវិស័យសំខាន់ៗទាំងនេះ សុទ្ធតែមានសារៈសំខាន់ក្នុងការឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

សម្តេចធិបតីបញ្ជាក់ថា ការកែទម្រង់ទាំងនេះ បាននាំមកនូវវឌ្ឍនភាពជាក់ស្តែងគួរឱ្យកត់សម្គាល់ តាមរយៈការលើកកម្ពស់គុណភាពនៃការជ្រើសរើសមន្ត្រីរាជការ ការពង្រឹងសមិទ្ធកម្មស្ថាប័ន និងស្តង់ដារវិជ្ជាជីវៈ ព្រមទាំងការកសាងប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម ដែលកាន់តែមានប្រសិទ្ធភាព។

សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការកែទម្រង់រដ្ឋបាលមុខងារសាធារណៈនៅកម្ពុជា ត្រូវបានកំណត់ដោយវិសេសភាពនៃដំណើរប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងការស្តារឡើងវិញ ការកសាងជាតិ និងការកសាងសន្តិភាព៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២៦ រោងចក្រនៅកម្ពុជាកើនឡើងចំនួន ៨៤៥រោងចក្រ ដែលបង្កើតឱកាសការងារថ្មីជាង ៩ម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋ ដែលឆ្លុះបញ្ចាំងពីបរិយាកាសវិនិយោគដ៏រឹងមាំ និងការទាក់ទាញឥតឈប់ឈររបស់កម្ពុជាក្នុងនាមជាគោលដ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com