ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចធិបតី៖ បច្ចេកវិទ្យាឌីជីថល ត្រូវដើរទន្ទឹមគ្នាជាមួយការវិនិយោគលើមូលធនមនុស្ស
ថ្ងៃទី ៖ 05-08-2026, ដោយ​​ Dara007 , 54 Views
                     
សៀមរាបៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការទទួលយកបច្ចេកវិទ្យាឌីជីថល ត្រូវដើរទន្ទឹមគ្នាជាមួយនឹងការវិនិយោគបន្តបន្ទាប់លើមូលធនមនុស្ស ការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងការពង្រឹងសុច្ចរឹតភាព ។

ថ្លែងក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រី លើវិស័យមុខងារសាធារណៈអាស៊ាន លើកទី២៣ និងអាស៊ានបូកបី លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ ក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈ ឱ្យកាន់តែប្រសើរឡើង» នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប សម្តេចធិបតី យល់ឃើញថា នវានុវត្តន៍ ត្រូវឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសមត្ថភាពស្ថាប័ន និងធនធានមនុស្ស ដោយសាររដ្ឋសមាជិកអាស៊ាននីមួយៗ មានចំណុចចាប់ផ្តើម និងកម្រិតនៃការអភិវឌ្ឍខុសគ្នា គោលដៅរបស់យើងគឺត្រូវកាត់បន្ថយគម្លាត និងធានាថា ប្រទេសនីមួយៗ អាចទទួលយក និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ជាពិសេសបញ្ហាសិប្បនិម្មិត Ai ក្នុងល្បើនមួយដែលសមស្របនិងប្រកបដោយចីរភាព ។

ក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីបច្ចេកវិទ្យាមានភាពទំនើប ជឿនលឿនកម្រិតណាក៏ដោយ ក៏មិនអាចដំណើរការ ឬអភិវឌ្ឍន៍ដោយខ្លួនឯងបានឡើយ បើគ្មានកត្តាមនុស្ស ។

ក្នុងន័យនេះ ការទទួលយកបច្ចេកវិទ្យាឌីជីថល ត្រូវដើរទន្ទឹមគ្នា ជាមួយនឹងការវិនិយោគបន្តបន្ទាប់ លើមូលធនមនុស្ស ការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងការពង្រឹងសុច្ចរឹតភាព ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា នវានុវត្តន៍ ពិតប្រាកដក្នុងអភិបាលកិច្ច ត្រូវពឹងផ្អែកលើកការពង្រឹងស្ថាប័ន និងមូលធនមនុស្ស ជាជាងការពឹងផ្អែកទៅលើឧបករណ៍ឌីជីថលតែមួយមុខ ព្រោះថាកិច្ចការងារនេះ ទាមទារឱ្យមានសុក្រឹត្យភាព ហើយគ្មានថ្នាលឌីជីថលណាមួយ អាចជំនួសមនុស្សបាន នូវក្រមសិល្បធម៌ តម្លាភាព និងវិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះដ៏ពិតប្រាកដ នៃជំនឿទុកចិត្តពីសាធារណៈជនបានឡើយ ។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអាស៊ាន ស្ដីពីកិច្ចការមុខងារសាធារណៈ (ACCSM) បានចាប់ផ្ដើមក្នុងចំណោមប្រទេសសមាជិកអាស៊ាន តាំងពីឆ្នាំ១៩៨០ ក្នុងសន្និសីទស្ដីពីការកែទម្រង់ ក្នុងវិស័យមុខងារសាធារណៈ។

ស្ថាប័ននេះត្រូវបានបង្កើតឡើងជាផ្លូវកា រក្នុងឆ្នាំ១៩៨១ ក្រោមឈ្មោះដើមថា «ASEAN Conference on Civil Service Matters (ACCSM)»។ ក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ACCSM លើកទី១៨ នៅខែតុលា ឆ្នាំ២០១៥ នៅប្រទេសហ្វីលីពីន អង្គប្រជុំបានស្នើសុំប្តូរឈ្មោះ និងសម្រេចប្តូរឈ្មោះទៅជា «ASEAN Cooperation on Civil Service Matters (ACCSM)» ជាផ្លូវការដោយប្រមុខមុខងារសាធារណៈអាស៊ាន ក្នុងកិច្ចប្រជុំចង្អៀតមួយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២៦ រោងចក្រនៅកម្ពុជាកើនឡើងចំនួន ៨៤៥រោងចក្រ ដែលបង្កើតឱកាសការងារថ្មីជាង ៩ម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋ ដែលឆ្លុះបញ្ចាំងពីបរិយាកាសវិនិយោគដ៏រឹងមាំ និងការទាក់ទាញឥតឈប់ឈររបស់កម្ពុជាក្នុងនាមជាគោលដ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com