ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក លី ធុជ៖ «ជម្រះអតីតកាល ការពារអនាគត» ពីវាលមីន ឆ្ពោះទៅកាន់វាលសន្តិភាព និងការអភិវឌ្ឍ
ថ្ងៃទី ៖ 05-08-2026, ដោយ​​ Dara007 , 41 Views
                     
រតនគិរីៈ លោក លី ធុជ ថ្លែងថា «ជម្រះអតីតកាល ការពារអនាគត» ពីវាលមីន ឆ្ពោះទៅកាន់វាលសន្តិភាព និងការអភិវឌ្ឍ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋអាចរស់នៅប្រកបដោយសុខសាន្ត និងក្តីសង្ឃឹមសម្រាប់អនាគត។

ថ្លែងក្នុងកិច្ចប្រជុំជាមួយពាក់ព័ន្ធក្នុងខេត្តរតនគិរី ស្តីពីការផ្សារភ្ជាប់សកម្មភាពមីនជាមួយការអភិវឌ្ឍ នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តរតនគិរី លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានជំរុញ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ បន្តរួមគ្នាអនុវត្តនូវស្មារតី «ជម្រះអតីតកាល ការពារអនាគត» ដោយបន្តស្វែងរក និងកម្ចាត់គ្រោះថ្នាក់ដែលលាក់បំបាំង មុនពេលគ្រោះថ្នាក់ទាំងនោះបង្កផលប៉ះពាល់ដល់ប្រជាជន ព្រមទាំងប្រែក្លាយចម្ការមីន ទៅជាវាលសន្តិភាព វាលស្រែប្រកបដោយសុវត្ថិភាព ជាប្រភពនៃក្តីសង្ឃឹម និងជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍ។

លោកបានគូសបញ្ជាក់បន្ថែមថា សកម្មភាពមីន គឺជាបេសកកម្មមនុស្សធម៌ដ៏មានសារៈសំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់គោលដៅច្បាស់លាស់តាមរយៈ «គោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥» ដើម្បីឆ្ពោះទៅកាន់កម្ពុជាគ្មានផលប៉ះពាល់ពីយុទ្ធភណ្ឌគ្រឿងផ្ទុះ ហើយមិនមានជនរងគ្រោះដោយសារមីនណាម្នាក់ ត្រូវបានទុកចោលឡើយ»។

ក្នុងឱកាសនោះ លោកបានកោតសរសើរដល់រដ្ឋបាលខេត្តរតនគិរី ដែលបានខិតខំប្រែក្លាយសក្តានុពលធម្មជាតិ និងភាពសម្បូរបែបរបស់ខេត្ត ទៅជាកម្លាំងជំរុញការអភិវឌ្ឍ ធ្វើឱ្យមុខមាត់ខេត្តកាន់តែមានភាពរីកចម្រើន និងជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ។

លោកបានបញ្ជាក់ថា សមិទ្ធផលទាំងនេះ កើតចេញពីការខិតខំរួមគ្នារបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត ដែលបានកសាងខេត្តឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន សប្បុរសជន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រយ៉ាងសកម្មដល់បេសកកម្មមនុស្សធម៌នៃសកម្មភាពមីននៅកម្ពុជា។

លោកបានបន្ថែមថា ការគាំទ្រទាំងនេះបានរួមចំណែកសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់មីន លើកកម្ពស់សុវត្ថិភាព និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ធ្វើឱ្យប្រជាពលរដ្ឋអាចរស់នៅប្រកបដោយសុខសាន្ត និងក្តីសង្ឃឹមសម្រាប់អនាគត៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២៦ រោងចក្រនៅកម្ពុជាកើនឡើងចំនួន ៨៤៥រោងចក្រ ដែលបង្កើតឱកាសការងារថ្មីជាង ៩ម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋ ដែលឆ្លុះបញ្ចាំងពីបរិយាកាសវិនិយោគដ៏រឹងមាំ និងការទាក់ទាញឥតឈប់ឈររបស់កម្ពុជាក្នុងនាមជាគោលដ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com