ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
៦ខែ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ពង្រឹងសមត្ថភាពមន្ត្រីគ្រប់លំដាប់ថ្នាក់
ថ្ងៃទី ៖ 07-08-2026, ដោយ​​ Dara007 , 47 Views
                     
ភ្នំពេញៈក្នុងរយៈពេល៦ខែ នៃឆមាសទី១ ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានបន្តពង្រឹងសមត្ថភាពមន្ត្រីគ្រប់លំដាប់ថ្នាក់ ដោយបានរៀបចំវគ្គបំប៉នលើការងារអត្តសញ្ញាណកម្មចំនួន ១៦វគ្គ មានមន្ត្រីចូលរួមសរុបចំនួន៨៩៨រូប ដើម្បីពង្រឹងគុណភាពសេវាជូនពលរដ្ឋ។

បើតាមរបាយការណ៍អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម វគ្គបណ្ដុះបណ្ដាលទាំងនេះ បានផ្តោតលើការងារសំខាន់ៗមួយចំនួន ដូចជា ការងាររដ្ឋបាល ក្រមសីលធម៌វិជ្ជាជីវៈ ការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការផ្តល់សេវាសាធារណៈលើការងារអត្តសញ្ញាណកម្ម ដែលផ្តោតលើប្រជាពលរដ្ឋ។ អគ្គនាយកដ្ឋានក៏បានកសាងសមត្ថភាពគ្រូឧទ្ទេសថ្នាក់ជាតិ ចំនួន២០រូប លើការងារចុះបញ្ជីអត្រានុកូលដ្ឋាន និងការប្រើប្រាស់ប្រព័ន្ធ ព្រមទាំងបានបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់រាជធានីចំនួន៩រូប ដើម្បីបន្តបណ្ដុះបណ្ដាលមន្ត្រីក្នុងដែនសមត្ថកិច្ចតាមសង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ។ ក្នុងរយៈពេល៦ខែនោះដែរ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានបន្តសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី-ខេត្ត បណ្ដុះបណ្ដាលការអនុវត្តការងារសំខាន់ៗជាច្រើន រួមមាន ការតម្រង់ទិសការអនុវត្តការងារអត្រានុកូលដ្ឋាន ស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។

ជាមួយគ្នានេះ ក៏បានបណ្ដុះបណ្ដាល ការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក ការពង្រឹងសមត្ថភាពការងារដល់ស្មៀនឃុំ-សង្កាត់ មន្ត្រីអត្រានុកូលដ្ឋាន និងមន្ត្រីទទួលបន្ទុកថ្នាក់ក្រុង-ស្រុក-ខណ្ឌ ព្រមទាំងការអនុវត្តការងារចុះបញ្ជីស្ថិតិ និងគ្រប់គ្រងការស្នាក់នៅរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានតួនាទីធ្វើជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារអត្តសញ្ញាណកម្មប្រជាពលរដ្ឋ។

បច្ចុប្បន្ន អគ្គនាយកដ្ឋាននេះ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដោយមានរចនាសម្ព័ន្ធចំណុះចំនួន៧នាយកដ្ឋាន រួមមាន នាយកដ្ឋានរដ្ឋបាលសរុប នាយកដ្ឋានអត្រានុកូលដ្ឋាន នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នាយកដ្ឋានលិខិតឆ្លងដែន នាយកដ្ឋានសញ្ជាតិ នាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ និងនាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅតាមបណ្តោយផ្លូវចូលឆ្លងកសិន្ធុខាងលិច នៃប្រាសាទបាគង ដើម្បីប្រមូលទិន្នន័យបច្ចេកទេស និងសិក្សាពីស្ថានភាពខូចខាត នៃរចនាសម្ព័ន្ធទាំងមូល មុនន ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com