ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ពិភពលោកកំពុងមើល៖ ហេតុអ្វីពលរដ្ឋកម្ពុជានៅតែមិនអាចវិលត្រឡប់ទៅផ្ទះ?
ថ្ងៃទី ៖ 07-08-2026, ដោយ​​ Dara007 , 48 Views
                     
ភ្នំពេញៈ លោក នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ថ្លែងថា លោពិភពលោកកំពុងមើល៖ ហេតុអ្វីពលរដ្ឋកម្ពុជានៅតែមិនអាចវិលត្រឡប់ទៅផ្ទះ? កុមារ ៦,០០០ នាក់កំពុងរង់ចាំថ្ងៃត្រឡប់ទៅសាលារៀន។

លោកគូសបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋកម្ពុជាជាជនភៀសសឹក ៦៥០​ ០០០ នាក់រងគ្រោះពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ២ លើកកាលពីឆ្នាំ២០២៥ នៅមានពលរដ្ឋភៀសសឹកចំនួន ២០,០០០ នាក់ទៀត ដែលនៅតែបន្តរស់នៅក្នុងស្ថានភាពភៀសសឹក មានកុមារប្រមាណ ៦,០០០ នាក់ ដែលមិនត្រឹមតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនអាចវិលត្រឡប់ទៅសាលារៀន និងជីវភាពប្រក្រតីរបស់ពួកគេវិញបាន។

កុមារទាំងនេះកំពុងបាត់បង់ការអប់រំ សុវត្ថិភាព និងការរស់នៅក្នុងសហគមន៍របស់ខ្លួន ដោយសារស្ថានភាពនៅតំបន់មួយចំនួនក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍សាត់ ដែលកម្ពុជាអះអាងថា កងកម្លាំងថៃនៅតែបន្តកាន់កាប់ដោយខុសច្បាប់។

នេះមិនមែនគ្រាន់តែជាបញ្ហាព្រំដែនទៀតទេ។ នេះគឺជាបញ្ហាមនុស្សធម៌ និងសិទ្ធិមនុស្សដែលសហគមន៍អន្តរជាតិមិនគួរមើលរំលង។ លោកបន្ថែមថា ក្រោយបទឈប់បាញ់ ពលរដ្ឋស៊ីវិលគួរតែអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនដោយ សុវត្ថិភាព ស្ម័គ្រចិត្ត និងសេចក្តីថ្លៃថ្នូរ។ ប៉ុន្តែជាក់ស្តែង ភូមិដែលពួកគេបានរស់នៅអស់ជាច្រើនជំនាន់ ត្រូវបានហ៊ុមព័ទ្ធដោយលួសបន្លា និងទូកុងតឺន័រ ផ្លូវចេញចូលត្រូវបានរាំងខ្ទប់ ហើយផ្ទះសម្បែងមួយចំនួនត្រូវបានបំផ្លាញ។

សាលារៀន វត្តអារាម មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក៏បានរងការខូចខាត និងបំផ្លិចបំផ្លាញផងដែរ។ តើបទឈប់បាញ់មានន័យអ្វី បើកុមារ ៦,០០០ នាក់នៅតែមិនអាចត្រឡប់ទៅសាលារៀន? តើសន្តិភាពមានន័យអ្វី បើពលរដ្ឋជាង ២០,០០០ នាក់នៅតែមិនអាចត្រឡប់ទៅផ្ទះ? ហើយតើការគោរពច្បាប់អន្តរជាតិមានន័យអ្វី បើជនស៊ីវិលនៅតែត្រូវបានរារាំងមិនឱ្យវិលត្រឡប់ទៅភូមិដ្ឋានរបស់ខ្លួន? ការកំណត់ខ្សែបន្ទាត់ព្រំដែន គឺជាបញ្ហាដែលកម្ពុជា និងថៃត្រូវដោះស្រាយដោយសន្តិវិធី ដោយឈរលើច្បាប់អន្តរជាតិ និងយន្តការដែលភាគីទាំងពីរបានឯកភាព។ ប៉ុន្តែ ជោគវាសនារបស់ជនស៊ីវិលមិនអាចត្រូវបានយកធ្វើជាចំណាប់ខ្មាំងនៃវិវាទព្រំដែនបានឡើយ។

ការខ្វែងគំនិតគ្នាអំពីព្រំដែន មិនអាចជាលេសសម្រាប់ការរារាំងពលរដ្ឋស៊ីវិលមិនឱ្យវិលត្រឡប់ទៅផ្ទះរបស់ខ្លួនបានទេ។ ដូចដែលលោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានគូសបញ្ជាក់ ការវិលត្រឡប់ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋដែលត្រូវបានផ្លាស់ទីលំនៅ គឺជាបញ្ហាសិទ្ធិមនុស្សដ៏សំខាន់ដែលត្រូវដោះស្រាយ។

ស្ថានភាពនេះបង្ហាញថា បញ្ហាដែលកម្ពុជាកំពុងប្រឈមមិនមែនមានតែការចោទប្រកាន់អំពីការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីពីសំណាក់កងកម្លាំងថៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបញ្ហាមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ដែលបង្កឱ្យមានសំណួរដែលរដ្ឋាភិបាល និងកងទ័ពថៃត្រូវឆ្លើយចំពោះសហគមន៍អន្តរជាតិ៖ ហេតុអ្វីបានជាក្រោយបទឈប់បាញ់ ពលរដ្ឋស៊ីវិលកម្ពុជារាប់ម៉ឺននាក់នៅតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេ? ការបំផ្លាញផ្ទះសម្បែង ការរារាំងការវិលត្រឡប់របស់ប្រជាពលរដ្ឋ ការខូចខាតសាលារៀន វត្តអារាម មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល មិនអាចត្រូវបានធ្វើឱ្យក្លាយជារឿងធម្មតា មិនអាចត្រូវបានបំភ្លេច និងមិនគួរត្រូវបានទុកឱ្យកន្លងផុតទៅដោយគ្មានការទទួលខុសត្រូវឡើយ។ សន្តិភាពមិនត្រូវវាស់ត្រឹមតែដោយភាពស្ងប់ស្ងាត់នៃកាំភ្លើងទេ។

សន្តិភាពត្រូវវាស់ដោយថាតើពលរដ្ឋអាចត្រឡប់ទៅផ្ទះបានឬអត់ កុមារអាចត្រឡប់ទៅសាលារៀនបានឬអត់ និងគ្រួសារអាចរស់នៅក្នុងភូមិដ្ឋានរបស់ខ្លួនដោយសុវត្ថិភាព និងគ្មានការភ័យខ្លាចបានឬអត់។ ដូច្នេះ ការធានាឱ្យពលរដ្ឋកម្ពុជាដែលនៅតែភៀសសឹកអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេដោយសុវត្ថិភាព ស្ម័គ្រចិត្ត និងសេចក្តីថ្លៃថ្នូរ ស្របតាម សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងច្បាប់អន្តរជាតិ ត្រូវតែជាកិច្ចការបន្ទាន់។ កងកម្លាំងថៃត្រូវបញ្ឈប់រាល់សកម្មភាពដែលរារាំងការវិលត្រឡប់របស់ជនស៊ីវិល ហើយត្រូវបង្កលក្ខខណ្ឌចាំបាច់ដើម្បីឱ្យពួកគេអាចវិលត្រឡប់ទៅភូមិដ្ឋាន និងស្តារជីវភាពរបស់ខ្លួនឡើងវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ពិភពលោកកំពុងមើល។ ពលរដ្ឋជាង ២០,០០០ នាក់កំពុងរង់ចាំត្រឡប់ទៅផ្ទះ។ កុមារ ៦,០០០ នាក់កំពុងរង់ចាំត្រឡប់ទៅសាលារៀន។ ដរាបណាសិទ្ធិដ៏មូលដ្ឋាននេះនៅតែមិនត្រូវបានធានា បទឈប់បាញ់អាចបញ្ឈប់ការបាញ់ប្រហារ ប៉ុន្តែមិនទាន់អាចហៅថាជាសន្តិភាពពេញលេញបានឡើយ។

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅតាមបណ្តោយផ្លូវចូលឆ្លងកសិន្ធុខាងលិច នៃប្រាសាទបាគង ដើម្បីប្រមូលទិន្នន័យបច្ចេកទេស និងសិក្សាពីស្ថានភាពខូចខាត នៃរចនាសម្ព័ន្ធទាំងមូល មុនន ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com