|
កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៥ ខែសីហា
ថ្ងៃទី ៖ 06-08-2026, ដោយ Dara007 , 3 Views
ភ្នំពេញៈ កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ដោយទទួលឥទ្ធិពលព្យុះទី១៥ ឈ្មោះ ចាន់ហម (Chan-hom) ដែលបានវិវត្តចេញពីសម្ពាធទាបនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។ ព្យុះនេះរួមជាមួយព្យុះទី១៤ ឈ្មោះ គូជីរ៉ា (Kujira) និងព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន (Dolphin) នឹងជះឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់លើតំបន់មួយចំនួន រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។
|