ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចធិបតី៖ គ្រឹះស្ថានឧត្តមសិក្សា កុំទម្លាក់គុណភាពអប់រំ ដើម្បីប្រគួតប្រជែងឱ្យសោះ
ថ្ងៃទី ៖ 06-08-2026, ដោយ​​ Dara007 , 36 Views
                     
ភ្នំពេញៈ សម្តេចធិបតី បានដាក់បញ្ជាដល់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់កុំទម្លាក់គុណភាពអប់រំ ដើម្បីប្រគួតប្រជែងឱ្យសោះ ជៀសវៀងធនធានមានតែបរិមាណ និងគ្មានគុណភាព។ការដាក់បញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច និងសម្ពោធ អគារសិក្សា ចំណត និងការិយាល័យ កម្ពស់៦ជាន់ ក្នុងបរិវេណសាកលវិទ្យាល័យនាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចធិបតី បានណែឱ្យគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ត្រូវអនុវត្តយន្តការធានាគុណភាពអប់រំ និងពង្រឹងប្រព័ន្ធវាយតម្លៃគុណភាព ដើម្បីធានាបាននូវការបណ្តុះបណ្តាលប្រកបដោយគុណភាព និងនិរន្តរភាព ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំឱ្យកាន់តែល្អប្រសើរ។ សម្តេចធិបតី មានប្រសាសន៍ថា សាលារៀនបានដើរតួនាទីយ៉ាងក្នុងការបណ្ដុះបណ្ដាល បទបញ្ជាផ្ទៃក្នុង និងទម្ងន់ ដែលជាកត្ដាទាំងនេះ គឺមានឥទ្ធិពលសំខាន់ណាស់ ដោយមិនផ្ដោតតែលើពិន្ទុនោះទេ ដើម្បីធានាសិស្សបញ្ចប់ការសិក្សាមានឥរិយាបថ និងមានសមត្ថភាពពិតប្រាកដចាប់យកការងារ ហើយជោគជ័យក្នុងជីវិត។

ជាក់ស្ដែង សញ្ញាបត្រ និងកម្រិតពិន្ទុ មិនមែនជាកត្តាកំណត់ភាពជោគជ័យសម្រាប់ការងារ និងជីវិតនោះទេ។

សម្តេចធិបតី គូសបញ្ជាក់ថា គ្រឹះស្ថានឧត្តមសិក្សារដ្ឋ ឯកជន កុំទម្លាក់គុណភាពអប់រំ ដើម្បីប្រគួតប្រជែងឱ្យសោះ ដោយអត់បានចូលរៀនហើយទទួលបានសញ្ញាបត្រ អត់តម្លៃហើយ ថ្ងៃក្រោយខូចកេរ្ដិ៍ឈ្មោះមិនល្អតែម្ដង »។

សម្តេចធិបតី បន្ថែមថា រាជរដ្ឋាភិបាលបាននិងកំពុងលើកកម្ពស់គុណភាព នៃការអប់រំ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ; ការអភិវឌ្ឍជំនាញ, ទាំងជំនាញរឹង និង ជំនាញទន់, ការរៀបចំកម្លាំងពលកម្មឱ្យឆ្លើយតបកាន់តែប្រសើរ ទៅនឹងការផ្លាស់ប្ដូរនៃ និម្មាបនកម្មសេដ្ឋកិច្ច, តម្រូវការទីផ្សារការងារ, និង បច្ចេកវិទ្យាឌីជីថល តាមរយៈ ការផ្លាស់ប្តូរជំនាញ និងការបង្កើនជំនាញ និងការលើកកម្ពស់សុខភាពសាធារណៈ។

ជាមួយគ្នានេះ សម្តេចធិបតី បានបង្ហាញក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា និស្សិតជ័យលាភីទាំងអស់ នឹងខិតខំពុះពារជម្នះរាល់ឧបសគ្គទាំងឡាយ ដើម្បីកសាងខ្លួនឱ្យកាន់តែស័ក្តិសមជាពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ ដោយប្រើជំនាញ ចំណេះដឹង និង ចំណេះធ្វើពិតប្រាកដរបស់ខ្លួន ប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវក្នុងការងារ សីលធម៌ល្អ និងដាក់ខ្លួនបម្រើប្រជាជនដោយស្មោះសរ និងដោយឥតងាករ ដើម្បីបុព្វហេតុជាតិមាតុភូមិ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅតាមបណ្តោយផ្លូវចូលឆ្លងកសិន្ធុខាងលិច នៃប្រាសាទបាគង ដើម្បីប្រមូលទិន្នន័យបច្ចេកទេស និងសិក្សាពីស្ថានភាពខូចខាត នៃរចនាសម្ព័ន្ធទាំងមូល មុនន ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com