និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដែលបានអញ្ជើញមកទទួលសញ្ញាប័ត្រនាឱកាសនេះ មានចំនួនសរុប ៤.០០១នាក់ នារី ២.១០៣នាក់ ។ យោងតាមលទ្ធផលអង្កេតពីស្ថានភាពមានការងារធ្វើរបស់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បាន បង្ហាញថា ក្នុងចំណោមនិស្សិតជ័យលាភីត្រូវទទួលសញ្ញាបត្រនាឱកាសនេះ និស្សិតប្រមាណ ៩២,៧០% មានការងារធ្វើ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រមាន ៩១,៧០% និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មាន ៩៧,២៣%។
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ គិតចាប់ពីឆ្នាំ១៩៨២ ដល់បច្ចុប្បន្ននេះ សិក្ខាកាម និងនិស្សិតដែលបានបញ្ចប់ការសិក្សាជាស្ថាពរសរុប ៧៤.៣៣៧នាក់ (នារី ៣០.៣៧៤ នាក់ ត្រូវជា ៤០,៨៥ ភាគរយ) ក្នុងនោះនិស្សិតបរទេសមានចំនួន ២៦៨នាក់ (នារី ១២១នាក់ ត្រូវ ជា៤៤,៣៥ភាគរយ)។ ឮ
និស្សិតជ័យលាភីទាំងនោះកំពុងបម្រើការងារនៅក្នុងក្រសួង ស្ថាប័នរដ្ឋ វិស័យ ឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងខ្លះទៀតកំពុងប្រកបអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយសមត្ថភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយស។
ដើម្បីធានាបាននូវការបណ្តុះបណ្តាលប្រកបដោយគុណភាព និងនិរន្តរភាព សាកលវិទ្យា ល័យបានអនុវត្តយន្តការធានាគុណភាពអប់រំ ជាពិសេសបានពង្រឹងប្រព័ន្ធវាយតម្លៃគុណភាព និងកំពុង អប់រំជាប្រចាំដោយអនុវត្តតាមស្តង់ដាធានាគុណភាពអប់រំសម្រាប់គ្រឹះស្ថានឧត្តមសិក្សា ធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាសាកលវិទ្យាល័យបរទេស នៃបណ្តាប្រទេសមួយចំនួន បាន ចំនួន ៤៥ អនុស្សារណៈនៃការយោគយល់គ្នា ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍និស្សិត មន្ត្រី និង សាស្ត្រាចារ្យលើការសិក្សា ការបង្រៀន ការស្រាវជ្រាវ និងកម្មវិធីបណ្តុះបណ្តាលនានាក្នុងគោល បំណងលើកកម្ពស់គុណភាពអប់រំឲ្យកាន់តែល្អប្រសើរ៕