|
រាជរដ្ឋាភិបាល នឹងពង្រីកកំណាត់ផ្លូវទីរួមស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងកែលម្អសោភណភាពកំណាត់ផ្លូវជាតិលេខ៤ ខេត្តកំពង់ស្ពឺ
ថ្ងៃទី ៖ 06-08-2026, ដោយ Dara007 , 52 Views
ភ្នំពេញៈ រាជរដ្ឋាភិបាល នឹងពង្រីកកំណាត់ផ្លូវទីរួមស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងកែលម្អសោភណភាពកំណាត់ផ្លូវជាតិលេខ៤ ខេត្តកំពង់ស្ពឺ ដើម្បីរៀបចំផ្លូវក្នុងក្រុង និងទីប្រជុំជនឆ្លើយតបការរីកចម្រើនសង្គម និងសេដ្ឋកិច្ច។
ថ្លែងក្នុងកិច្ចប្រជុំអន្ដរក្រសួងដើម្បីពិភាក្សាការពង្រីកកំណាត់ផ្លូវទីរួមស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងកែលម្អសោភណភាពកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្រ្ដក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោក សាយ សំអាល់ ឧបកនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ប៉េង ពោធិ៍នា រដ្ឋមមន្រ្ដីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឯកភាពគ្នាលើគោលការណ៍រួមចំនួន២ រួមមាន៖១. ការរៀបចំផ្លូវក្នុងក្រុង និងទីប្រជុំជន ត្រូវធ្វើតាមប្លង់គោលនៃការប្រើប្រាស់ដី និងទស្សនទាននៃការរៀបចំក្រុងនិងទីប្រជុំជន ២. ត្រូវគិតគូរពីបច្ចេកទេសផ្លូវឱ្យបានម៉ត់ចត់ក្នុងទីប្រជុំជននីមួយៗ ។
បន្ទាប់ពីមានការឯកភាពគ្នា ការងារនេះ នឹងត្រូវយកទៅពិគ្រោះយោបល់ តាមរយៈវេទិកាសាធារណៈជាមួយបងប្អូនប្រជាជនដែលរស់នៅសងខាងផ្លវនៅតំបន់នោះ ដើម្បីឱ្យមានការឯកភាព និងយល់ដឹងពីការប្រើប្រាស់ទាំងអស់គ្នាផងដែរ៕
|