ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រាជរដ្ឋាភិបាលកម្ពុជាបន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាតOnline Scams
ថ្ងៃទី ៖ 06-09-2026, ដោយ​​ Dara007 , 31 Views
                     
កោះកុងៈ កាលពីព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យ និងតាមដានវឌ្ឍនភាពដោយផ្ទាល់នៅតាមទីតាំងធ្លាប់មានការប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខេត្តកោះកុង បន្ទាប់ពីកងកម្លាំងអនុវត្តច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចបានបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងក្របខណ្ឌនៃយុទ្ធនាការជាតិស្តារសន្តិសុខ និងកិត្តិយសជូនជាតិ និងប្រជាជន។

បើទោះបីជាសមត្ថកិច្ចកម្ពុជាបានប្រកាសពីបោសសម្អាតសំបុកឆបោកធំៗចំនួន៨៦ កន្លែង និងបង្រ្កាបចំនួន ៦៦៣ ទីតាំង យ៉ាងណាក្តី ក៏បេសកកម្មនេះមិនទាន់បញ្ចប់ឡើយ។ អាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តប្រតិបត្តិការស្រាវជ្រាវ តាមដាន និងឆែកឆេរយ៉ាងស្អិតរមួតលើគ្រប់ទីតាំងសង្ស័យទាំងអស់ ដោយមិនទុកឱ្យសល់សូម្បីតែមួយចន្លោះប្រហោងឡើយ។ រាជរដ្ឋាភិបាលនឹងប្រើវិធានការកណ្តាប់ដៃដែក ដើម្បីកាត់ផ្តាច់បណ្តាញ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ ដោយមិនទុកលំហរ ឬច្រកដកដង្ហើមឱ្យក្រុមឧក្រិដ្ឋជនឡើយ ព្រមទាំងសូមលើកទឹកចិត្តដល់សាធារណជន និងដៃគូទាំងអស់ ឱ្យចូលរួមផ្តល់ព័ត៌មានអំពីទីតាំងសង្ស័យពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីសមត្ថកិច្ចចុះអន្តរាគមន៍ បង្ក្រាប និងលុបបំបាត់បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ ទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលនាពេលនេះ គឺជាសារនយោបាយច្បាស់លាស់ទៅកាន់ពិភពលោកថា កម្ពុជាមិនមែន និងមិនដែលអនុញ្ញាតឲ្យទីតាំងណាមួយនៃដែនដីខ្លួន ក្លាយជាជម្រកនៃឧក្រិដ្ឋជនឆបោកអនឡាញឡើយ។ ក្នុងការចុះពិនិត្យផ្ទាល់ដល់ទីតាំងក្នុងខេត្តកោះកុង សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្ដោតជាសំខាន់លើទីតាំងដែលជាធ្លាប់ជាតំបន់ក្តៅ ពិសេសតំបន់អភិវឌ្ឍន៍តារាសាគរ និងទីតាំងសង្ស័យមួយចំនួនទៀតក្នុងខេត្តកោះកុង ដែលកន្លងមកត្រូវបានក្រុមឧក្រិដ្ឋជនជ្រកកោនកេងបន្លំធ្វើសកម្មភាពឆបោកឆ្លងដែន។ បច្ចុប្បន្ន ទីតាំងទាំងនេះត្រូវបានកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដី បិទប្រតិបត្តិការខុសច្បាប់ទាំងស្រុង ដោយមណ្ឌលឆបោកធំៗ និងទីតាំងបណ្តាញតូចតាចទាំងអស់ ត្រូវបានបង្ក្រាប ដកហូតឧបករណ៍បច្ចេកវិទ្យា បិទចោលទាំងស្រុង និងដាក់វិធានការឈានទៅរឹបអូសតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែង។ ជាមួយគ្នានេះ ការគ្រប់គ្រងសន្តិសុខពេញលេញត្រូវបានធានា ដោយអាជ្ញាធរបានដាក់ការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ ២៤/៧ ដើម្បីធានាថាគ្មានការលួចលាក់បង្កើតឡើងវិញជាដាច់ខាត សំដៅស្តាររូបភាព ជំនឿចិត្តក្នុងការវិនិយោគ ព្រមទាំងធានាបរិយាកាសអាជីវកម្មស្របច្បាប់ ជំរុញសកម្មភាពទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រជាជនមូលដ្ឋាន។

វត្តមានរបស់សម្តេចធិបតីនៅខេត្តកោះកុងនាពេលនេះ គូសរំលេចនូវលទ្ធផលនៃការអនុវត្ត «យុទ្ធនាការជាតិបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលកើតចេញពីភាពសកម្ម ពុះពារ និងឥតដកថយ របស់កងកម្លាំងអនុវត្តច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា នៅក្នុងរាជធានី-ខេត្តទាំង ២៥ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។ ក្នុងរយៈពេលប្រមាណ ១៤ ខែ នៃប្រតិបត្តិការជាប់ជាប្រចាំក្នុងការវាយសន្ធប់ និងកម្ទេចឫសគល់នៃបទល្មើសអនឡាញនេះ សមត្ថកិច្ចកម្ពុជាបានបង្រ្កាបចំនួន ៦៦៣ ទីតាំង ហើយក្នុងចំណោមនេះ សមត្ថកិច្ចបានបិទ និងគ្រប់គ្រងមណ្ឌលឆបោក(scam compounds) ៨៦ទីតាំង ដើម្បីឈានទៅរឹបអូសតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់។

ទន្ទឹមគ្នានេះ ថវិកាជាង ៣០០លានដុល្លារអាមេរិក ក្នុងគណនីធនាគារត្រូវបានបង្កក រួមទាំងទ្រព្យសម្បត្តិផ្សេងទៀតដែលកំពុងបន្តនីតិវិធីបង្កក និងធ្វើការវាយតម្លៃជាបន្តបន្ទាប់។ ចំណែកឯ ក្រុមមេខ្លោង និងបណ្តាញឧក្រិដ្ឋជនបរទេស ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសតាមច្បាប់។ សំណុំរឿង ចំនួន ៤៤៦ ករណីស្ថិតក្នុងដំណើរការនៃនីតិវិធីតុលាការ ពាក់ព័ន្ធនឹងជនត្រូវចោទ ៣,៩២៧ នាក់ រួមមានមេខ្លោងនិងគូកន មកពី២៩សញ្ជាតិ។ វិធានការច្បាប់ក៏ត្រូវបានអនុវត្តចំពោះមន្ត្រីដែលរកឃើញជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងចំនួន ៤ ទាក់ទិនជនសង្ស័យ ១៥ នាក់ រួមមាន ព្រះរាជអាជ្ញារង, អគ្គនាយករងអន្តោប្រវេសន៍, ស្នងការរងរាជធានីភ្នំពេញ, អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។

ស្របគ្នានេះ ជនបរទេស ចំនួនជាង ២២,០០០ នាក់ មកពី ៣៨ សញ្ជាតិ បានធ្វើមាតុភូមិនិវត្តន៍ត្រលប់ទៅប្រទេសខ្លួនវិញ តាមនីតិវិធីច្បាប់ និងបទដ្ឋានសិទ្ធិមនុស្ស ដោយសហការយ៉ាងជិតស្និទ្ធ និងស្មោះត្រង់ជាមួយបណ្តាស្ថានទូតពាក់ព័ន្ធ។ សូមបញ្ជាក់ថា ពួកគេត្រូវបានសមត្ថកិច្ចជួយរំដោះ និងសង្គ្រោះឱ្យរួចផុតពីពលកម្មការងារខុសច្បាប់ ការកេងប្រវ័ញ្ច និងអំពើទារុណកម្មអមនុស្សធម៌ដោយពួកមេខ្លោងឧក្រិដ្ឋជនបរទេស។

បេសកកម្មចុះត្រួតពិនិត្យដោយផ្ទាល់របស់ប្រមុខរាជរដ្ឋាភិបាលនៅពេលនេះ គឺជាសក្ខីកម្មរស់ដែលឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយមុះមុតឥតកែប្រែរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យភាព ស្ដារ និងលើកកម្ពស់កិត្តិយស កិត្យានុភាពជាតិលើឆាកអន្តរជាតិយ៉ាងដាច់ខាត។

កម្ពុជាមិនត្រឹមតែវាយកម្ទេច  ជម្រកចាស់ បំបែក និងកាត់ផ្តាច់បណ្តាញក្រុមឧក្រិដ្ឋជនឲ្យអស់ពីឫសគល់ប៉ុណ្ណោះទេ ប៉ុន្តែបាន និងកំពុងពង្រឹងយន្តការច្បាប់កាន់តែតឹងរ៉ឹង បន្តបោសសម្អាតអំពើល្មើស បង្កើនការគ្រប់គ្រងសន្តិសុខបច្ចេកវិទ្យា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងជិតស្និទ្ធ ដើម្បីធានាឱ្យបានជាដាច់ខាតថាបទល្មើសឆបោកអនឡាញមិនកើតឡើងជាថ្មីឡើយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្នុង​រយៈពេល​៧​ ខែ​​ឆ្នាំ២០២៦ កម្ពុជាបាននាំចេញទំនិញទៅកាន់បណ្តា​ប្រទេស​កិច្ច​ព្រម​ព្រៀង​ភាព​ជាដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ ​(RCEP) មានទឹកប្រាក់ ៦,៤១​ពាន់​លាន​ដុល្លារ​​ ក្នុងរយៈពេល៧ខែឆ្នាំ២០២៦ កើនឡើង១១ភ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com