|
សម្ដេចតេជោ ចង់បានចៅស្រីម្នាក់ទៀត
ថ្ងៃទី ៖ 05-09-2026, ដោយ Dara007 , 2 Views
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន ចង់បានចៅស្រីម្នាក់ទៀត បន្ទាប់ពីប្រុសមាន១២នាក់ ដើម្បីគ្រប់២៤នាក់។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា ព្រឹកនេះឆ្លៀតពេលទៅមើលចៅស្រី ទី២៣ដែលមានអាយុ២សប្តាហ៍គត់ (ថ្ងៃសៅរ៍២២សីហា-ថ្ងៃសៅរ៍៥កញ្ញា) ចៅម្នាក់នេះខុសពីគេនៅត្រង់ថ្ពាល់ខួច ទាំងសងខាង. បបូរមាត់ប្រែក.អណ្តាត ប្រែក។ធ្លាប់មានចៅប្រុសទី១៦និងចៅ ស្រីទី១៨ថ្ពាល់ខួចតែខួចតែម្ខាង។
ដោយសារម្តាយរបស់គេប្រើប្រាស់ ភាសាចិននិងអង់គ្លេស ឯឪពុកប្រើប្រាស់ភាសាអង់គ្លេសនិងបារាំង ដូចនេះចៅម្នាក់នេះត្រូវចេះភាសាចិន អង់គ្លេសនិងបារាំង។
ចៅ២៣នាក់មានប្រុស១២នាក់ស្រី១១នាក់ដូចនេះគួរកូនណាមួយរក កូនស្រីម្នាក់ទៀតទើបគ្រប់២៤នាក់ ប្រុស១២នាក់ស្រី១២នាក់ទើបជាការ ល្អ៕
|