ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ស សុខា លើកទឹកចិត្តខ្ពស់ដល់មន្រ្តីនគរបាលប្រកាន់ខ្ជាប់នូវអំពើល្អជាមួយប្រជាពលរដ្ឋ
ថ្ងៃទី ៖ 05-09-2026, ដោយ​​ Dara007 , 22 Views
                     
ភ្នំពេញៈ លោក ស សុខា បានលើកទឹកចិត្តខ្ពស់ដល់មន្រ្តីគ្រប់ថ្នាក់ និងគ្រប់ទីកន្លែង ដែលបានប្រកាន់ខ្ជាប់នូវអំពើល្អ ទាំងក្នុងការអនុវត្តតួនាទី និងភារកិច្ច និងក្នុងទំនាក់ទំនងជាមួយប្រជាពលរដ្ឋ។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ប៉ុន្មានថ្ងៃនេះ បងប្អូនសាធារណជនមួយចំនួនធំ ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម ពិតជាបានចាប់អារម្មណ៍ និងបញ្ចេញមតិល្អៗជាច្រើន អំពីសកម្មភាពមន្រ្តីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានជួយអន្តរាគមន៍បើកផ្លូវឱ្យរថយន្តដឹកស្រ្តីមានផ្ទៃពោះ ប្រញាប់ទៅសម្រាលបុត្រនៅមន្ទីរពេទ្យ។ សកម្មភាពនេះ បានធ្វើឱ្យយើងគ្រប់គ្នាមានមោទនភាព ហើយវាក៏បានដាស់ស្មារតីយើងគ្រប់គ្នាថា អំពើល្អមិនចាំបាច់ត្រូវការពេលវេលា ទីកន្លែង តួនាទី ឬឋានៈបុគ្គលជាក់លាក់ណាមួយដើម្បីស្ដែងឡើងនោះឡើយ។

លោកក៏បានតាមដានករណីនេះដែរ ហើយតាមដែលខ្ញុំបានដឹងសកម្មភាពប្រកបដោយវិជ្ជាជីវៈមនុស្សធម៌ ដូចករណីមន្រ្តីនគរបាលចរាចរណ៍យើងខាងលើនេះ មិនមែនទើបតែកើតមាននោះទេ។ ពោលគឺ មិនថាជាអ្នករាជការស៊ីវិល កងកម្លាំង ឬជាពិសេសមន្រ្តីចរាចរណ៍ផ្សេងទៀតនោះឡើយ ពួកគាត់ម្នាក់ៗសុទ្ធតែធ្លាប់ និងតែងបានចេញមុខអន្តរាគមន៍ភ្លាមៗ នៅរាល់ពេលជួបប្រទះករណីពលរដ្ឋ ត្រូវការជំនួយបន្ទាន់ផ្សេងៗ។ ជាក់ស្ដែង រាល់ពេលស្រ្តីមានផ្ទៃពោះ ត្រូវប្រញាប់ទៅពេទ្យ! ពេលរថយន្តពេទ្យប្រញាប់ដឹកអ្នកជំងឺទៅសង្គ្រោះ! ពេលមនុស្សចាស់ ជនមានពិការភាព និងសិស្សតូចៗត្រូវដើរឆ្លងថ្នល់! ពេលរថយន្តខូចកណ្ដាលថ្នល់ត្រូវរុញចូលខាង! រ៉ឺម៉កដឹកបន្លែឡើងស្ពាន ឬឡើងផ្លូវចោតពុំរួច! ។ល។ គឺនៅពេលដងផ្លូវមានរឿងអាសន្ន និងចាំបាច់បែបនេះ ប្រាកដណាស់ យើងតែងបានឃើញមន្រ្តីនគរបាលចរាចរណ៍មានមុខអន្តរាគមន៍។

លោកគូសបញ្ជាក់ថា សកម្មភាពត្រួសៗខាងលើនេះ មិនមែនជាការសម្ដែង ហើយក៏មិនមែនដើម្បីគ្រាន់តែបង្ហាញទៅកាន់ក្រសែភ្នែកអ្នកបើកបរឬសាធារណជនតាមដងផ្លូវនោះដែរ។ ប៉ុន្តែវាជាកាតព្វកិច្ចខាងស្មារតីដ៏ជ្រាលជ្រៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងគួរឱ្យគោរពបំផុតមួយ។ ពោលគឺនៅលើដងផ្លូវ កាលបើប្រទះឃើញពលរដ្ឋជួបការលំបាក ឬត្រូវការជំនួយ មន្រ្តីនគរបាលចរាចរណ៍យើង តែងប្រញាប់ចេញទៅជួយដោះស្រាយតាមលទ្ធភាពភ្លាមៗ ទោះករណីខ្លះមិនមែនជាភារកិច្ចស្នូលរបស់ខ្លួនក៏ដោយ។

ក្នុងនាមពលរដ្ឋមួយរូប លោកសូមអរគុណជាអនេកប្បការចំពោះមន្រ្តីគ្រប់រូប ដែលតែងតែចេញមុខជួយដោះស្រាយបញ្ហាលំបាកផ្សេងៗជូនពលរដ្ឋ ទាំងបញ្ហាលើដងផ្លូវ និងតាមសហគមន៍។

ក្នុងនាមរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយជាសេនាធិការជូនសម្ដេច លើការងាររដ្ឋបាលដែនដី សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម លោក ពិតជាមានការកោតសរសើរ និងលើកទឹកចិត្តខ្ពស់ដល់មន្រ្តីរបស់យើងគ្រប់ថ្នាក់ និងគ្រប់ទីកន្លែង ដែលបានប្រកាន់ខ្ជាប់នូវអំពើល្អ ទាំងក្នុងការអនុវត្តតួនាទី និងភារកិច្ច និងក្នុងទំនាក់ទំនងជាមួយប្រជាពលរដ្ឋ។ សូមបន្តស្មារតីជាវិជ្ជមានបែបនេះទៀត ក្រៅតែពីការបំពេញតួនាទីភារកិច្ចតាមច្បាប់ និងការគោរពអនុវត្តបទវិន័យរបស់អង្គភាព៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្នុង​រយៈពេល​៧​ ខែ​​ឆ្នាំ២០២៦ កម្ពុជាបាននាំចេញទំនិញទៅកាន់បណ្តា​ប្រទេស​កិច្ច​ព្រម​ព្រៀង​ភាព​ជាដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ ​(RCEP) មានទឹកប្រាក់ ៦,៤១​ពាន់​លាន​ដុល្លារ​​ ក្នុងរយៈពេល៧ខែឆ្នាំ២០២៦ កើនឡើង១១ភ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com