ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ណែនាំដល់ គ្រូបង្គោលចូលរួមអនុវត្តការងារកាតព្វកិច្ចយោធាឱ្យបានចំគោលដៅត្រឹមត្រូវតាមច្បាប់ និងមានប្រសិទ្ធិភាព
ថ្ងៃទី ៖ 05-09-2026, ដោយ​​ Dara007 , 2 Views
                     
ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ណែនាំដល់ គ្រូបង្គោលចូលរួមអនុវត្តការងារកាតព្វកិច្ចយោធាឱ្យបានចំគោលដៅត្រឹមត្រូវតាមច្បាប់ និងមានប្រសិទ្ធិភាព ស្របតាមគោលការណ៍ដែលបានកំណត់របស់ថ្នាក់ដឹកនាំ។

ថ្លែងក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច ដែលត្រូវអនុវត្តចំពោះមុខរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានណែនាំដល់ នាយ-នាយរង ដែលបានចូលរៀនវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា រយៈពេលប៉ុន្មានថ្ងៃមកនេះ ត្រូវផ្តោតយកចិត្តទុកដាក់ប្រឹងប្រែងអភិវឌ្ឍន៍ពង្រឹងសមត្ថភាពខ្លួនឱ្យកាន់តែប្រសើរដើម្បីចូលរួមអនុវត្តការងារកាតព្វកិច្ចយោធា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យបានចំគោលដៅត្រឹមត្រូវតាមច្បាប់ និងមានប្រសិទ្ធិភាពស្របតាមគោលការណ៍ដែលបានកំណត់របស់ថ្នាក់ដឹកនាំ ព្រោះនេះជាការងារថ្មីទាំងអស់គ្នា និងត្រូវបន្តសាមគ្គីភាពផ្ទៃក្នុង ស្មោះត្រង់ គោរពបទបញ្ជារបស់ថ្នាក់លើ មានក្រមសីលធម៌ សុជីវធម៌ ប្រកាន់ខ្ជាប់វិជ្ជាជីវៈរបស់កងកម្លាំងឲ្យបានយ៉ាងខ្ជាប់ខ្ជួន។

ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានណែនាំដល់ប្រធានអង្គភាពចំណុះអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវតែធានាឲ្យបានដាច់ខាត ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីត្រៀមចូលរួមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងដោយគ្រោះមហន្តរាយ ឬហេតុការណ៍ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្នុង​រយៈពេល​៧​ ខែ​​ឆ្នាំ២០២៦ កម្ពុជាបាននាំចេញទំនិញទៅកាន់បណ្តា​ប្រទេស​កិច្ច​ព្រម​ព្រៀង​ភាព​ជាដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ ​(RCEP) មានទឹកប្រាក់ ៦,៤១​ពាន់​លាន​ដុល្លារ​​ ក្នុងរយៈពេល៧ខែឆ្នាំ២០២៦ កើនឡើង១១ភ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com