នាយករដ្ឋមន្រ្ដី៖ផ្ទៃដី១៨១,៤៣៦គីឡូម៉ែត្រការ៉េ ជាទិន្នន័យថ្មីដែលវាស់វែង ដោយប្រព័ន្ធបច្ចេកទេស ច្បាស់លាស់
ថ្ងៃទី ៖ 03-05-2025, ដោយ Dara007 , 93 Views
ភ្នំពេញៈសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្ទៃដី១៨១,៤៣៦គីឡូម៉ែត្រការ៉េ ជាទិន្នន័យថ្មីដែលវាស់វែង ដោយប្រព័ន្ធបច្ចេកទេស ច្បាស់លាស់កាលពីឆ្នាំ២០១២ ហើយមិនទាន់រាប់បញ្ចូលផ្ទៃកោះនៅឡើយនោះទេ។
ថ្លែងក្នុងឱកាសសម្ដេចអញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧ នៅជ្រោយចង្វារ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាមានប្រសាសន៍ថា «ម្សិលម្ងៃនេះខ្ញុំបាននិយាយអំពីរឿង ផ្ទៃក្រឡាដីរបស់កម្ពុជា ផ្ទៃក្រឡាដីរបស់កម្ពុជា ដែលយើងតែងតែទន្ទេញចាំមាត់តាំងពីតូចមក គឺ១៨១,០៣៥ គីឡូម៉ែត្រការ៉េ តើមានបងប្អូនណាខ្លះដែលបានចាំនូវផ្ទៃដីនេះ? ក្នុងនោះខ្ញុំបាននិយថា ផ្ទៃក្រឡាដីរបស់យើងដែលវាសវែងថ្មីនោះ មានផ្ទៃដី១៨១,៤៣៦គីឡូម៉ែត្រការ៉េ មិនទាន់ជាផ្លូវការដែលយើងផ្សព្វផ្សាយនោះទេ ប៉ុន្ដែការណ៍»។
សម្តេចមហាបវរធិបតី បានបញ្ជាក់ថា ក្នុងនោះឃើញថា មានបងប្អូនមួយចំនួនបានយកទៅផ្សព្វផ្សាយ ប៉ុន្ដែមិនមែនផ្សព្វផ្សាយ ក្នុងន័យអាក្រកនោះទេ គ្រាន់តែការពន្យល់មិនគ្រប់ជ្រុងជ្រោយប៉ុណ្ណោះ ។
សម្តេចមហាបវរធិបតី បានបន្ដទៀតថា «ចំពោះផ្ទៃក្រឡាផ្ទៃដី១៨១,៤៣៦គីឡូម៉ែត្រការ៉េនេះ យើងបានមកពីណា? គឺក្នុងឆ្នាំ២០១២ ក្រុមបច្ចេកទេសរបស់អតីតអាជ្ញាធរជាតិបានយកកម្មវិធី របស់សហរដ្ឋអាមេរិកមួយ ដើម្បីមកវាស់ចុចព្រុំប្រទល់កម្ពុជា-វៀតណាម ដែលយើងប្រើទិន្នន័យខ្សែព្រុំដែនដែលឯកភាពគ្នា ទី២, ខ្សែព្រុំដែនកម្ពុជា-ឡាវ ដែលបានឯកភាពគ្នា ក្នុងនោះមិនរាប់បញ្ចូល ចំពោះកន្លែងខ្លះដែលពុំទាន់ឯកភាពគ្នា ដោយប្រើប្រាស់ទិន្នន័យ១លើ១០ពាន់ ហើយកម្ពុជា-ថៃ ប្រើប្រាស់ទិន្នន័យ១លើ២០ពាន់ ដូច្នេះប្រើតាមបច្ចេកវិទ្យា GPS ទាំងអស់ ដូច្នេះពីទន្លេមកដល់នេះឃើញ១៨១,៤៣៦គីឡូម៉ែត្រការ៉េ ៕
|