ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដី មិនខ្វល់ពីយុទ្ធសាស្រ្តផ្ការីករបស់មេឧទ្ទាមក្រៅច្បាប់នោះឡើយ
ថ្ងៃទី ៖ 06-05-2025, ដោយ​​ Dara007 , 48 Views
                     
កណ្ដាលៈ នាយករដ្ឋមន្រ្ដី ប្រកាសមិនខ្វល់ពីយុទ្ធសាស្រ្តផ្ការីករបស់មេឧទ្ទាមក្រៅច្បាប់នោះឡើយ ខណៈយុទ្ធសាស្រ្តផ្ការីករបស់មេបក្សប្រឆាំងហាក់គ្មានប្រសិទ្ធភាព និងគ្មានបម្រើផលប្រយោជន៍ពលរដ្ឋ និងសង្គមកម្ពុជា។

ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ “គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ” ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៦ ខែឧសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ដោយមិនយកពេលវេលាដ៏មានតម្លៃទៅខ្វល់ខ្វាយអំពីយុទ្ធសាស្រ្តផ្ការីករបស់មេឧទ្ទាមក្រៅច្បាប់ទេ គឺខ្វល់តែពីការពង្រីកសមិទ្ធផលនានា ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ នៅគ្រប់ទិសទីទូទាំងប្រទេស ខណៈយុទ្ធសាស្រ្តផ្ការីករបស់មេបក្សប្រឆាំងហាក់គ្មានប្រសិទ្ធភាព និងបានស្ងប់ស្ងាត់ក្រោយប្រកាសកាលពីពេលកន្លងមក ។

សម្ដេចធិបតីបានបញ្ជាក់ថា សមិទ្ធផលជាច្រើនកើតចេញពីការដឹកនាំរបស់គណបក្សប្រជាជនដែលប្រជាពលរដ្ឋចង់បានគ្រប់គ្នានោះ គឺការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ថ្នល់ , មន្ទីរពេទ្យ , សាលារៀន និងការកសាងកំពង់ផែនៅខេត្តមួយចំនួនដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនឥតឈប់ឈរ ។

រាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជាគឺមិននៅនឹងថ្កល់ ឬព្រងើយកន្តើយ ឬក៏គ្មានធ្វើសកម្មភាពណាមួយនោះទេ គឺនឹងធ្វើជាប់ជាប្រចាំ ដើម្បីអភិវឌ្ឍន៍និងលើកកម្ពស់ប្រទេសជាតិនៅលើឆាកអន្តរជាតិ ដើម្បីឲ្យមានភាពល្បីរន្ទឺទូទាំងសក

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ឥណ្ឌូនេស៊ីៈ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យកម្ពុជា ឥណ្ឌូនេស៊ីបង្កើនទំហំពាណិជ្ជកម្មឱ្យកើនឡើងបន្ថែមទៀត បន្ទាប់ពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រឹមតែ ១ពាន់លានដុល្លារ ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com