ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
បញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីលួងលោ ម រួមមេត្រី ផលិតរូបអា ស អា ភា ស និងគំរា ម ប ង្ហោះ រូប អា ក្រា ត ក្នុងបណ្ដាញសង្គម ទៅតុលាការ
ថ្ងៃទី ៖ 05-05-2025, ដោយ​​ Dara007 , 90 Views
                     
បន្ទាយមានជ័យ: បញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីលួងលោមរួមភេទ ផលិតរូបអាសអាភាស និងគំរាមបង្ហោះរូបអាក្រាតក្នុងបណ្ដាញទៅតុលាការ នៅពរព្រឹកថ្ងៃចន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។

នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងពីឈ្មោះ ស.វ រ.ត.ន ភេទស្រី អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានប្ដឹងចោទប្រកាន់លើឈ្មោះ ជ័យ ចាន់តារា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ពីបទៈលួងលោមរួមភេទ ផលិតរូបអាសអាភាស និងគំរាមបង្ហោះរូបអាក្រាតក្នុងបណ្ដាញសង្គម។

ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ជ័យ ចាន់តារា ភេទប្រុស អាយុ៣៧ឆ្នាំ នៅចំណុចមុខផ្ទះសំណាក់ ពៅ ពិសី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត រួមនឹងវត្ថុតាងទូរស័ព្ទដៃ ចំនួន០១គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំទៅតាមនីតិវិធី ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ជនរងគ្រោះបានបញ្ជាក់ថារូបខ្លួនបានស្គាល់ជនសង្ស័យរយៈពេលមួយខែមកហេីយ ហើយថ្ងៃកេីតហេតុលេីកទីមួយខ្លួនបានទៅលេងផ្ទះឈ្មោះ ជ័យ ចាន់តារា (ជនសង្ស័យ ) ខណៈពេលខ្លួនចូលបន្ទប់ទឹក ត្រូវជនសង្ស័យចាប់បង្ខំរួមរ័កក្នុងបន្ទប់ទឹក ដោយសារតែខ្លួនភ័យខ្លាចក៏មិនហ៊ានរករឿងជនសង្ស័យ។

លេីកទី២ពេលខ្លួនទៅកម្មវិធីមិត្តភក្តិ ហេីយជនសង្ស័យបានទៅយកដេីម្បីសម្រុះសម្រួលគ្នាបញ្ចប់រឿង តែត្រូវជនសង្ស័យយកលេសថាម៉ូតូខូច ហេីយស្នាក់នៅផ្ទះសំណាក់មួយយប់ ហេីយជនសង្ស័យល្បួងរួមរ័កម្តងទៀត ហើយជនសង្ស័យបានលួចថតរូបទុក។ ក្រោយមករូបខ្លួនបានប្លុកហេ្វសបុក និងតេឡេក្រាមរបស់ជនសង្ស័យចោលដេីម្បីបញ្ចប់ទំនាក់ទំនងគ្នា ស្រាប់តែជនសង្ស័យខឹងហើយគម្រាមរូបខ្លួនថា នឹងបង្ហោះវីឌីអូរ និងរូបថតពេលរួមរ័កតាមបណ្ដាញសង្គម ព្រមទាំងគម្រាមធ្វេីបាបកូនរបស់ខ្លួនទៀតផង ទេីបខ្លួនសម្រេចចិត្តប្តឹងសមត្ថកិច្ចតែម្តង។

ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានបង្ខំជនរងគ្រោះដើម្បីរួមរ័ក ហើយគម្រាមថានឹងបង្ហោះវីឌីអូរ និងរូបថតអាក្រាតពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ឥណ្ឌូនេស៊ីៈ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យកម្ពុជា ឥណ្ឌូនេស៊ីបង្កើនទំហំពាណិជ្ជកម្មឱ្យកើនឡើងបន្ថែមទៀត បន្ទាប់ពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រឹមតែ ១ពាន់លានដុល្លារ ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com